អាមេរិកពុករលួយឬក៏ជាការ​ច្រឡំ ដែលបញ្ជូនប្រាក់ជាង​១,៤ពាន់លានដុល្លារឲ្យអ្នកស្លាប់

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលថ្មីៗនេះបានរកឃើញមានការបញ្ជូនលុយច្រឡំរហូតដល់​១,៤ពាន់លានដុល្លារជាប្រាក់ជំនួយកូវីដ​១៩ឲ្យទៅ«ឈ្មោះខ្មោច»ជាង១លាននាក់ដែលបានស្លាប់ជាយូរណាស់មកហើយ។
សារព័ត៌មាន​ China daily ​បានដកស្រង់ប្រភពព័ត៌មានពី “New York Times” ដែលបានផ្សាយថា ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក (GAO) បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី​២៥ ខែមិថុនា ពីការផ្ញើប្រាក់ច្រឡំទៅឲ្យមនុស្សជាង​១លាននាក់ដែលស្លាប់យូរមកហើយ។
អាមេរិក​បានផ្តល់ជំនួយជាប្រាក់​សរុប​២៧០ពាន់លានដុល្លារដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ​-១៩ ។ ប្រាក់ទាំងនោះជាផ្នែកមួយក្នុងកញ្ចប់ប្រាក់ជំនួយសេដ្ឋកិច្ចជាតិ សរុប ២.៦០០ពាន់លានដុល្លារ ដែលបានអនុម័តកាលពីខែមីនា​ឆ្នាំ​២០២០។ ប៉ុន្តែទឹកប្រាក់ជាច្រើនក្នុងចំណោមនោះត្រូវបានគេរកឃើញថា​ ប្រើប្រាស់ខុសគោលដៅ​។
តំណាងរាស្ត្រ ​Carolyn Maloney ប្រធានគណៈកម្មការត្រួតពិនិត្យនិងកែទម្រង់របស់សភាអាមេរិក​បានឲ្យដឹងថា ប្រាក់ជាច្រើនដែលបានប្រើប្រាស់គ្មានតម្លាភាព​ ក្នុងនោះមានទាំងផ្តល់ជូនឈ្មោះ(ខ្មោច) ដល់ទៅជាង​១,៤ពាន់លានដុល្លារ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print