របូតស្បែកជើង​ ពេលកំពុងធ្វើដំណើរព្យុហយាត្រា ទាហានស្រីរុស្ស៊ី​ល្បីមួយរំពិច(មានវីដេអូ)

ចែករំលែក៖

ក្នុងពិធីព្យុហត្រា ​ ទាហានស្រីម្នាក់របស់រុស្ស៊ី បានរបូតស្បែកជើង​​ ប៉ុន្តែនាងនៅតែធ្វើដំណើរ​ដោយជើងទទេ​​ ទៅតាមក្បួនដង្ហែរ​ ទទួលបានការសរសើរយ៉ាងខ្លាំង​។ ក្រោយបង្ហោះរូបភាពនឹងរឿងរ៉ាវ លើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឲ្យរហ័សនាមថា​ស៊ិនដេរីឡា (cinderella)​​២០២០របស់រុស្ស៊ី​។
ទាហានស្រីខាងលើមានឈ្មោះKsenia Kalchinskaya អាយុ​២៦ឆ្នាំ ទទួលបានការសរសើរយ៉ាងខ្លាំង ដោយនាងបានដោះស្រាយស្ថានភាពល្អ បើទោះបី​របូតស្បែកជើងមួយជំហៀងក្តី ក៏នៅតែរក្សាជំហរហូតដល់​ក្បួនដើរបញ្ចប់។ មិនតែប៉ុណ្ណោះ នាងមានរូបសម្រស់ដ៏ស្រស់ស្អាត់ ទាក់ទាញ ទើប​ គេឲ្យឈ្មោះថា​ជា ស៊ិនដេរីឡា​។
ដោយឃើញសកម្មភាព​ និងការដោះស្រាយស្ថានភាពស្ថានភាពបានល្អ មិនប៉ះពាល់ដល់ក្បួនដង្ហែរ ឧត្តមនាវី Alexander Nosatov មេបញ្ជាការកម្លាំង កងពលប្រចាំសមុទ្រ​​Baltic ​របស់ទាហានរុស្ស៊ី​​បានចាប់អារម្មណ៍យ៉ាងខ្លាំង ក៏បានស្នើដល់កងពលផ្តល់អត្តសញ្ញាណ​ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត។
ឧត្តមនាវី Alexander Nosatov បានលើកឡើងថា​«ទោះបីរបូតស្បែកជើងមួយជំហៀង ​តែនាងបោះជំហានបានយ៉ាងល្អ គ្មានអ្នកណាម្នាក់ដឹកថានាង ដើរជើងទទេនោះឡើយ។ សូមផ្តល់អត្តសញ្ញាណដើម្បីលើកទឹកចិត្តដាច់ដោយឡែក​លើរូបនាង»។ សូមបញ្ជាក់ថាពិធីដង្ហែរក្បួនព្យុហយាត្រត្រូវបានធ្វើឡើងនៅថ្ងៃ២៤ខែមិថុនា កន្លងមក៕

https://youtu.be/bpsm1eNV2m8

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print