សភាអាមេរិកអនុម័តច្បាប់ទទួលស្គាល់រដ្ឋទី៥១របស់អាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសំឡេងភាគច្រើនបានប្រឆាំង នឹងការបំបែក រដ្ឋធានី វ៉ាស៊ីនតោន ទៅជារដ្ឋទី៥១ របស់អាមេរិក។
សារព័ត៌មាន CNBC របស់អាមេរិក បានផ្សាយថា« កាលពីថ្ងៃទី២៦ខែមិថុនារដ្ឋសភាអាមេរិក ដែលគ្រប់គ្រងភាគច្រើនដោយគណបក្សប្រជាធិបតេយ្យ បានអនុម័ត ទទួលស្គាល់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ជារដ្ឋទី៥១របស់អាមេរិក។
តំណាងរាស្ត្រ នៅទីក្រុងវ៉ាស៊ីនតោ ប្រចាំនៅសភាអាមេរិក លោកស្រី Eleanor Holmes Norton បានស្នើសេចក្តីព្រាងច្បាប់ស្តីពីការបំបែករដ្ឋ ហើយស្នើដល់សមាជិកក្នុងសភាពបោះឆ្នោតគាំទ្រ។
បច្ចុប្បន្ន ពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន ត្រូវបង់ពន្ធ តាមច្បាប់សហរដ្ឋ ប៉ុន្តែតំណែង របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា បែជាគ្មានសិទ្ធ ក្នុងការបោះឆ្នោតសម្រេចណាមួយនោះឡើយ។
នៅក្នុងការបោះឆ្នោតបង្កើតរដ្ឋទី៥១ ក្នុងសភា អាមេរិក ទទួលបានសំឡេងគាំទ្រដល់ទៅ២៣២ និងប្រឆាំង តែ១៨០ប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខិតខំរារាំង ដល់ការបង្កើតរដ្ឋថ្មី ។ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្កើតទៅជារដ្ឋមួយទៀតនោះ នឹងមានសំឡេងបន្ថែមទៀតក្នុងរដ្ឋសភានិងព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ នៅពេលនោះ ក្តីសង្ឃឹមជាប់ឆ្នោតអាណត្តិទី២របស់លោកត្រូវបាត់បង់៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print