ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀត ជាករណីនាំចូលពីម៉ាឡេស៊ី ជាបុរសជនជាតិខ្មែរដែលទើបរកឃើញជំងឺកូវីដ១៩នេះ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅខេត្តកណ្តាល។ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ជើងហោះហើរដែលអ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់)។ អ្នកដំណើរអស់មានជនជាតិខ្មែរចំនួន១០៥នាក់ (ស្ត្រី ៣៦នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ០២នាក់ (ស្ត្រី)។
ក្នុងសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកដំណើរជនជាតិខ្មែរចំនួន ១០៣នាក់ផ្សេងទៀត ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវ បានបន្តស្នាក់នៅមណ្ឌលចត្តាឡីស័កជម្ពូន១ រាជធានីភ្នំពេញ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ ថ្លៃសណ្ឋាគារ) ដើម្បីរង់ចាំការដឹកជញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលពួកគាត់រស់នៅ។
សូមជម្រាបថា ៖ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ១៤១នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print