ប៉ាគីស្ថានបើកការស្រាវជ្រាវបទព្រហ្មទណ្ឌពាក់ព័ន្ធការប្រើប្រាស់បណ្ណបើកយន្តហោះក្លែងក្លាយ

ចែករំលែក៖

ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានគ្រោងនឹងបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងមន្ត្រីអាកាសចរណ៍ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងការធ្វើតេស្តហោះហើរ របស់អាកាសយានិក។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍​ប៉ាគីស្ថាន លោកGhulam Sarwar Khan បានប្រកាសថា ក្រុមអ្នកជំនាញនឹងបើកការស្រាវជ្រាវទៅលើការសូកប៉ាន់រវាងអាកាសយានិកនិឹងមន្ត្រី អាកាសចរណ៍​ស៊ីវិលចាប់តាំងពីឆ្នាំ​២០១៨មក ក្រោយរកឃើញអាកាសយានិកបានជាប់ក្នុងការប្រឡងយ៉ាងងាយស្រួលបំផុត។ អ្នកទាំងនោះអាចត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
តាមលទ្ធផលស្រាវជ្រាវ ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងការ៉ាជី​​​មក មន្ត្រីអាកាសចរណ៍បានរកឃើញអាកាសយានិកក្នុងប្រទេសនេះដល់ទៅ​១ភាគ​៣ ក្នុងចំណោមអាកាសយានិក ​៨៦០នាក់បានប្រើប្រាស់បណ្ណបើកបរយន្តហោះ​មិនគ្រប់លក្ខខណ្ឌ។
ជាមួយគ្នានេះ មន្ត្រីការប៉ាគីស្ថាន ក៏បានបញ្ជាឲ្យអាកាសយានិក ២៦២នាក់​ដែលសង្ស័យ​ប្រើប្រាស់បណ្ណបើកយន្តហោះក្លែងក្លាយបានផ្អាកការហោះហើរជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវ​។ ប្រសិនបើរកឃើញ​​ប្រើប្រាស់បណ្ណបើកយន្តហោះមិនគ្រប់លក្ខណៈ និឹងត្រូវប្រឈមមុខបទល្មើព្រហ្មទណ្ឌ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print