ឆក់ទូរស័ព្ទដៃបានហើយ រត់មិនរួចពីសមត្ថកិច្ចស្ទាក់ចាប់ ឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២០ នៅចំណុច មុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ​ ខឿន រាជនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលំ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ​ វ៉ាញ កុម្ភៈ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៩AB ផ្លូវ៧B ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូកង់បីក្នុងទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកភ្នំពេញ1ID-7161ឌុបគ្នាមកពីក្រោយខណៈគាត់កំពុងកាន់ទូរស័ព្ទដៃនិយាយពេលនោះជនសង្ស័យម្នាក់ដែលជិះពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនោះបានសម្រេច ពេលនោះជនរងគ្រោះស្រែកធ្វើឲ្យជនសង្ស័យដួលម៉ូតូ ហើយនគរបាលចរាចរណ៍ដែលនៅគោលដៅក្រោមស្ពានអាកាស៧មករា ក៏ចុះមកដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់។ ចំណែកម្នាក់ទៀតរត់គេចខ្លួន។
ជនសង្ស័យដែលឃាត់ខ្លួនបានត្រូវប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តងចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print