លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើពិធីប្រកាសអភិបាលស្រុកគាស់ក្រឡថ្មី ដោយលោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលស្តីទី ជំនួសលោក ម៉ៅ សុខចាន់ អភិបាលស្រុកចាស់ ត្រូវបានផ្ទេរឲ្យទៅបម្រើការងារសាលាខេត្តបាត់ដំបងវិញ

ពិធីប្រកាសនេះ បានធ្វើឡើង នៅសាលាស្រុកគាស់ក្រឡ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរលោក ងួន រតនៈ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អភិបាលស្រុកថ្មី មន្រ្តីរាជការទាំងអស់ក្នុងរដ្ឋបាលស្រុកទាំងមូល សូមខិតខំធ្វើការតាមជំនាញរបស់ខ្លួនឲ្យល្អ ទាំងការងារសេវាសាធារណ:និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ រស់នៅបានសុខសុវត្ថិភាព និងទទួលការគាំទ្រពីពួកគាត់ផងដែរ។

បន្ទាប់ពីប្រគល់សេចក្តីសម្រេច និងប្រគល់ត្រាលោក ញឹក សារ៉ែន អភិបាលស្តីទីស្រុកគាស់ក្រឡ បានឡើងប្តេជ្ញាចិត្តថា នឹងបន្តបម្រើការការងារក្នុងរដ្ឋបាលស្រុកដោយប្តេជ្ញាអនុវត្តការងារលើគ្រប់វិស័យ ពិសេសបម្រើ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print