លោកស្នងការខេត្តកណ្តាលចាត់វិធានការ រថយន្តដឹកដីជាច្រើនគ្រឿង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ប្រើធម៍ក្តៅ ដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ទុក ដើម្បីរក្សាសណ្តាប់អោយបានរៀបរយ និងតម្រូវឱ្យបើកបរ ដឹកដីគោរពទៅតាមច្បាប់កំណត់ គោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះឃាត់រថយន្តដឹកដី ដឹកខ្សាច់ ជាច្រើនគ្រឿងតាមផ្លូវលេខ ២១A សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោមការយកចិត្តទុកតាមសំណូមប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អ្នកបើកបរជាច្រើននាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកន្លែងនគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រតិបត្តិការ នាពេលនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងក្លា ព្រោះក្រុមឡានដឹកដី ដឹកខ្សាច់ទាំងនេះ បានបង្កផលប៉ះពាល់ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ផងដែរ ។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលលោកវរសេនីយ៍ឯក ឆេង សំអឿន ថ្លែងប្រាប់ថា ចំណាត់ការនេះ នឹងធ្វើដូចភ្លៀងរលឹម ពោលគឺ ធ្វើអោយមានប្រសិទ្ធភាព មិនមែនធ្វើអោយល្អមើល នោះទេ ។

សូមជម្រាបថា៖ ចាប់តាំងពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ឡើងជាស្នងការនគរបាលខេត្តកណ្តាល មក មជ្ឈដ្ឋានជាច្រើន សង្កេតឃើញថា លោកបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ បានយ៉ាងច្រើន ពិសេសការដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចេញមតិតាម ហ្វេសប៊ុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែម្តង ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print