ផឹកស្រាជាប្រចាំថ្ងៃ​រហូតបែកកម្មដ្ឋានឈានដល់យកកាំបិតកាត់ប្រដាប់ភេទខ្លួនឯងស្ទេីដាច់​ ត្រូវសមត្ថកិច្ច នាំបញ្ចូនទៅមន្ទីរពេទ្យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយកាលពីវេលាម៉ោង៩​ និង៥០នាទីព្រឹក​ ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ខណៈបុរសម្នាក់សង្ស័យផឹកស្រវឹងស្រាជ្រុលនិងរៀនផ្លូវងងឹតបែកកម្មដ្ឋានឈានទៅដល់រវើរវាយយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងជិតដាច់​ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ ជនរងគ្រោះដែលកាត់ប្រដាប់ភេទខ្លួនឯងចោលមានឈ្មោះគា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា​ ប្ដីរបស់គាត់កន្លងមកគឺជាអ្នករៀននៅមន្តអាគម អូមអាមខាងផ្លូវងងឹតផង បូករួមទាំងហូបស្រាជាប្រចាំរៀងរាល់ថ្ងៃផង។ លុះមកដល់វេលាព្រឹកកើតហេតុនេះមិនដឹងថាគាត់យ៉ាងម៉េចនោះទេស្រាប់តែប្តីគាត់យកកាំបិតប៉័ងតោ ពណ៌សមួយមកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ប្រកាច់ពេញផ្លូវនៅនឹងកន្លែងកើតហេតុ​ ឃើញដូច្នេះប្រពន្ធជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងផងទើបជនរងគ្រោះទាញកំបិតដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះរត់ពេញផ្លូវផងដែរ​ ។

​ ក្រោយមកសមត្ថកិច្ចក៏មានវិធីសាស្ត្រ ដើម្បីលួងលោមហើយ នាំជនរងគ្រោះបាន​ និងយកកាំបិតប័ងតោចេញហើយក៏បានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print