ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ នឹងអាច​មានភ្លៀងធ្លាក់ខ្លាំងនៃផ្នែកតំបន់មួយចំនួន​ រលកសមុទ្រខ្ពស់

ចែករំលែក៖

ភ្នំពេញ​ ៖​ បណ្តាខេត្តនៅតំបន់ចំនួនបីក្នុង​ ប្រទេសកម្ពុជា​រួមមាន​ តំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ​ នឹងអាច​មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពី​មធ្យមទៅច្រើន​ ក្នុងនោះ ក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ​ ខណៈ​នៅលើផ្ទៃសមុទ្រនឹង​ អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។

នេះបេីយោង​តាមសេចក្តីប្រកាស​ជូន​ដំណឹង​ពីក្រុមការងារ​ក្រសួងធន​ក្រសួងធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០នេះ​ ដោយបញ្ជាក់មូលហេតុថា​ ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ
សម្ពាធទាបបង្កើនឥទ្ធិពលលើ​ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​ខាង​លើនេះ​ ក្រុមអ្នក​ព្យាកក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានផ្តល់ដំណឹងជាមុនដល់អ្នក​ដំណេីរ​ និងប្រជានេសាទ​ ដែលគ្រោងមកលេងកម្សាន្តនៅសមុទ្រគួរផ្អាកដំណេីរ​ ។

ក្រុមការងារនៅតែណែនាំ​អោយ​សាធារណជនត្រូវបង្កើនការប្រុង​ប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់
កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕​ ដោយ​ ៖​ សុខខេមរា​

សូមអាន​សេចក្តី​ជូន​ដំណឹង​ខាង​ក្រោម​នេះ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print