ភ្នំពេញ ៖ បណ្តាខេត្តនៅតំបន់ចំនួនបីក្នុង ប្រទេសកម្ពុជារួមមាន តំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះ ក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈនៅលើផ្ទៃសមុទ្រនឹង អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹងពីក្រុមការងារក្រសួងធនក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់មូលហេតុថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ
សម្ពាធទាបបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះ ក្រុមអ្នកព្យាកក្រសួងធនធានទឹកនិងឧតុនិយមបានផ្តល់ដំណឹងជាមុនដល់អ្នកដំណេីរ និងប្រជានេសាទ ដែលគ្រោងមកលេងកម្សាន្តនៅសមុទ្រគួរផ្អាកដំណេីរ ។
ក្រុមការងារនៅតែណែនាំអោយសាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់
កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕ ដោយ ៖ សុខខេមរា
សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ