ភ្នំពេញ៖ ក្រសួងបរិស្ថាន តែងធ្វើការអំពាវនាវ អប់រំតាមសហគមន៍ ផ្សព្វផ្សាយឱ្យរួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា។ ថ្ងៃនេះ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងក្រសួងបរិស្ថាន ក៏បង្ហាញពីសត្វទុងប្រផេះ Spot-billed Pelican ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ដីសេីម ហេីយមានវត្តមានពេញមួយឆ្នាំ និងមានច្រេីននៅបឹងទន្លេសាប។ បក្សីទុងប្រផេះ មានទំហំពី១២៧-១៤០សង់ទីម៉ែត្រ ហេីយពេលពេញវ័ញបន្តពូជ គេអាចសម្គាល់មានមាឌធំ ខ្លួនស-ប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ នៅលេីចំពុះនិងថង់មានអុជៗខ្មៅពាសពេញ។ ចំណែកឯនៅរដូវមិនបន្តពូជ គេសម្គាល់នៅលេីចំពុះ និងថង់គ្មានអុជៗខ្មៅទេ។ បក្សីប្រភេទនេះ រស់នៅតាមបឹង ត្រពាំង ទឹកប្រៃមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប។ ចំណែកឯការបន្តពូជ គឺចាប់ពីខែសីហា រហូតដល់ខែឧសភា។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ នេះឯកសារយោងតាមសៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា៕
ដោយ៖ សិលា