ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ រហូតដល់ម៉ោង ០៨និង២០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩ មាន១៤១នាក់ដដែល, អ្នកព្យាបាលជាសះស្បេីយសរុប ១៣០នាក់ , ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១១នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៣៦១០៤ស្មេីនឹង ២១៧៤ ក្នុង១លាននាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖ សិលា