អង្គការសុខភាពពិភពលោក បញ្ជូនក្រុមជំនាញទៅកាន់ចិន ស្រាវជ្រាវពីប្រភពកូវីដ១៩

ចែករំលែក៖

WHO៖ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយក អង្គការសុខភាពពិភពលោក WHO លោក Tedros Ghebreyesusប្រកាសថា នឹងបញ្ជូនក្រុមអ្នកឯកទេសស្រាវជ្រាវ ទៅកាន់ប្រទេសចិន ដើម្បីស្រាវជ្រាវពីប្រភព នៃការឆ្លងកូវីដ១៩ ។
លោក Tedros Ghebreyesus បានបញ្ជាក់ថា« យើងនឹងធ្វើសង្គ្រាមប្រឆាំងកូវីដ ១៩បានល្អប្រសិនបើយើងដឹងគ្រប់យ៉ាងពីកូវីដ១៩។ នៅសប្តាហ៍ក្រោយយើងនឹងបញ្ជូនក្រុមឯកទេស ទៅកាន់ប្រទេសចិន។
សារព័ត៌មានរ៉យទ័របានផ្សាយថា ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស Mike Pompeo បានបញ្ជាក់ថា វីរុសកូវីដ១៩ បានលេចចេញពីមន្ទីរពិសោធរបស់ចិន ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយនោះឡើយ។ ចំណែកចិនបានច្រានចោលការចោទប្រកាន់ ទាំងឡាយរបស់អាមេរិក។
ជាមួយគ្នានោះដែរ លោកត្រាំក៏បានប្រកាសពីគម្រោងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ដោយសារតែអង្គការនេះលំអៀងទៅខាងចិន តែងតែកាន់ជើងចិន ជានិច្ចពាក់ព័ន្ធការឆ្លងកូវីដ១៩ រាលដាលលើពិភពលោក៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print