កីឡាករក្លឹប Athletico Paranaense ៥នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាករចំនួន៥នាក់មកពីលីកកំពូល Serie A របស់ប្រទេសប្រេស៊ីលគឺក្លឹប Athletico Paranaense ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩ ខណៈដែលប្រទេសដ៏ធំនៅតំបន់អាមេរិកខាងត្បូងមួយនេះកំពុងឈានមុខគេជាមួយនឹងគំរោងចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញ។

ប្រភពព័ត៌មានពី Globo Esporte បានរាយការណ៍នៅថ្ងៃនេះថា អ្នកដែលឆ្លងជំងឺនេះរួមមានកីឡាករ៥នាក់និងសមាជិក៣ នាក់នៃបុគ្គលិក, គ្រូបង្វឹកដែលពួកគេទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

ការធ្វើតេស្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈដែលក្លឹប Paranaense បានបន្តការហ្វឹកហាត់ជាក្រុមតូចៗនៅឯមូលដ្ឋានហ្វឹកហាត់របស់ពួកគេនៅភាគខាងត្បូងទីក្រុង Curitiba ។

សូមបញ្ជាក់ថា រដូវកាលនៃក្របខ័ណ្ឌប្រេស៊ីល Serie A ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ពោលគឺ៣ខែក្រោយជាផែនការដែលបានគ្រោងទុក។ រាល់ការប្រកួតបាល់ទាត់ទូទាំងប្រទេសត្រូវបានបញ្ឈប់នៅពាក់កណ្តាលខែមីនាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្នប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសកូវីដ-១៩ជាង១,៣លាននាក់ ក្នុងនោះជាង៥៨.០០០នាក់បានស្លាប់ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print