លោក Xavi អតីតកីឡាករក្រុមអ្នកមានបុណ្យBarcelona បាននិយាយថា គាត់កំពុងរៀបចំយ៉ាងច្រើនដើម្បីធ្វើជាគ្រូបង្វឹកក្រុម Barcelona ជាទីដែលគាត់ធ្លាប់លេងនៅទីនោះ។
លោក Xavi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកន្លែងទំនេររបស់ក្លឹប Barcelona កាលពីដើមឆ្នាំនៅពេលដែលម្ចាស់ជើងឯក La Liga បានបណ្តេញលោក Ernesto Valverde ហើយពេលនោះក្លឹបក៏ងាកទៅទាក់ទងលោក Quique Setien មកដឹកនាំវិញកាលពីខែមករា។
Barcelona បានព្យាយាមបញ្ចុះបញ្ចូលលោក Xavi នៅរដូវកាលនេះ ដែលបច្ចុប្បន្នម្ចាស់ជើងឯកចាញ់២ពិន្ទុនៅពីក្រោយគូប្រជែងដ៏ជូរចត់ Real Madrid ក្នុងការប្រជែងដណ្តើមយកពានរង្វាន់ La Liga ខណៈនៅសល់៦ប្រកួតទៀតចប់រដូវកាល។
នៅពេលគូសបញ្ជាក់ពីផែនការអនាគតរបស់គាត់សម្រាប់ Barcelona បុរសវ័យ៤០ឆ្នាំរូបនេះបាននិយាយថា គាត់នឹងមិនត្រឡប់មកវិញទេលើកលែងតែគាត់មានសិទ្ធិធ្វើការសម្រេចចិត្តដោយខ្លួនឯងពេលដឹកនាំក្រុមខ្លាំងមួយនេះ។
លោក Xavi ដែលបានដឹកនាំក្លឹប Al-Sadd នៅលីកកំពូលកាតារ Super Cup បាននិយាយថា “ក្តីសង្ឃឹមដ៏ធំបំផុតដែលខ្ញុំមាននៅពេលនេះគឺធ្វើជាគ្រូបង្វឹករបស់ក្លឹប Barcelona និងធ្វើក្រុមខ្លាំងមួយនេះត្រលប់ទៅរកភាពឈ្នះវិញ”។
អតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ចំនួន២៥ក្នុងកំឡុងពេលអាជីពជាកីឡាកររបស់គាត់ជាមួយ Barcelona បានបន្ថែមថា “ខ្ញុំធ្លាប់ជាសមាជិកក្លិបម្នាក់។ ខ្ញុំបាននិយាយច្រើនដងហើយ ប៉ុន្តែខ្ញុំចង់ធ្វើការសម្រេចចិត្តពីអាជីពនៅ Barcelona។ វាច្បាស់ណាស់ថាបន្ទាប់ពីការបោះឆ្នោតដំណាក់កាលចុងក្រោយនឹងត្រូវបានកំណត់ដោយខ្ញុំមិនបដិសេធអ្វីទាំងអស់។ ពួកគេបានមករកខ្ញុំកាលពីខែមករា ហើយយើងកំពុងនិយាយគ្នា ដែលពេលវេលាណាមួយនឹងស័ក្តិសមជាមួយខ្ញុំ” ៕
ដោយ៖ ភារៈ