ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅវាលស្បូវ

ចែករំលែក៖

ភ្នំពេញៈ រដ្ឋបាលខណ្ឌច្បារអំពៅ​ នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២០​នេះ
បានបេីកវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹក្សាខណ្ឌច្បារអំពៅ​ អាណត្តិ​ទី​៣​ ដេីម្បីដោះស្រាយបញ្ហា​ និងស្តាប់ពីសំណេី- សំណូមពរ របស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព​លោកអ៊ុជ​ គឹមអន​ រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅ​ លោកស្រី សុភ័ក្ត​ ថាវី​ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ លោក​ អ៊ុំ​ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និង លោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅក្នុងបរិវេណវត្តវាលស្បូវ​ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
វេទិកានេះមានប្រជាពលរដ្ឋមកពីសង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់ក្បាលកោះ មានចំនួនជាង២០០នាក់ បានចូលរួមស្តាប់ និងលើកជាសំណើនិងសំណូមពរ ដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។
ប្រជាពលរដ្ឋនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ សំណូមពរឱ្យជួយរំដោះទឹកលិចផ្លូវ និងជួយដាក់ភ្លើងបំភ្លឺផ្លូវនៅតាមមាត់ទន្លេ។ ចំណែកប្រជាពលរដ្ឋនៅព្រែកថ្មីសំណូមពរឱ្យជួយទប់ស្កាត់កុំឱ្យក្រុមហ៊ុនចាក់ដីរំលោភយកប្រឡាយទឹក ។នៅមានសំណើនិងសំណូមពរជាច្រើនទៀតដែលប្រជាពលរដ្ឋសរសេរជាលាយលក្ខណ៍អក្សរដាក់ចូលក្នុងធុងបញ្ជូនទៅឱ្យក្រុមការងារដើម្បីដោះស្រាយ ជូន។
បន្ទាប់ពីស្តាប់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋរួចមក លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា លោកនឹងដោះស្រាយជាជំហានៗទៅតាមលទ្ធភាពដែលធ្វើបាន ។ បញ្ហាទឹកដក់លើផ្លូវក្នុងភូមិគឺដោយសារភូមិសាស្ត្រនោះមិនទាន់មានប្រព័ន្ធលូរំដោះទឹក ការងារនេះអាជ្ញាធរខិតខំណាស់ដើម្បីដោះស្រាយតាមសំណូមរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះសំណូមពរដាក់ភ្លើងបំភ្លឺផ្លូវតាមមាត់ទន្លេ កន្លងមករដ្ឋបាលខណ្ឌដាក់បានពាក់កណ្តាលហើយ នៅសល់ពាក់កណ្តាលទៀតនិឹងសិក្សាលទ្ធភាពដាក់បន្ត ។
ដោយឡែកចំពោះសំណូមពរជាលាយលក្ខណ៍អក្សរ ក្រុមការងារនិឹងពិនិត្យមើលហើយឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋវិញបន្ទាប់ពីក្រុមការងារប្រជុំសម្រេចនៅពេលខាងមុខ ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print