សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងអាវុធខ្លី១ដើមដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយចោទពីបទជួញដូរនិងកាន់កាប់អាវុធខុសច្បាប់។ ករណីឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងនៅវេលាម៉ោង២៣យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម១០និង១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

IMG-20160126-WA0252

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ខឹម ចាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរសំលៀកបំពាក់យោធានៅក្នុងផ្សារទឹកថ្លា ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបន្តទៀថា មុននិងឃាត់ខ្លួន ជនសង្ស័យខាងលើនេះគឺរូបគេបានចេញពីផ្ទះ នៅក្នុងផ្សារទឹកថ្លាហើយមកដល់ចំណុចខាងលើពេលនោះជនសង្ស័យ ក៏បានដកកាំភ្លើងដើរកាន់ ចូលទៅម្តុំភូមិត្រពាំងឈូកដែលជាតំបន់ប្រើប្រាស់គ្រឿងញៀនហើយត្រូវ ប្រជាពលរដ្ឋដែលបានឃើញជននោះកាន់អាវុធបានរាយការណ៍ទៅសមត្ថកិច្ចអោយមកអន្តរាគមន៍និងឃាត់ខ្លួនដើម្បីសួរនាំតែម្តង។

ពាក់ព័ន្ធនិងករណីនេះលោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលទឹកថ្លាបានអោយដឹងថាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមលោកបានបញ្ជាអោយកម្លាំងប៉ុស្តិ៍របស់លោកចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តងហើយបានដកហូតអាវុធខ្លី១ដើម ម៉ាកK59មានបង់១គ្រាប់១គ្រាប់ ទូរស័ព្ទ២គ្រឿង។

លុះព្រឹកថ្ងៃទី២៦លោកបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីនាំជនសង្ស័យដើម្បីឆែកឆេផ្ទះបន្ថែមទៀតប៉ុន្តែរកមិនឃើញមានអ្វីទេ។ បច្ចុប្បន្នជនសង្ស័យបានបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕

IMG-20160126-WA0253

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print