នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ក្រុង​ភ្នំពេញ ចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីការ​តុលាការ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំង​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នរគ​បាល​រាជធានី​ភ្នំពេញ បានចុះ​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីការ​តុលាការ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ កាលពី​រសៀលថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៩H ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ​។​

​ជនសង្ស័យ​ឈ្មោះ សឿង រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩H ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច​មូលដ្ឋានបាន​ឲ្យ​ដឹងថា ជនសង្ស័យដែលត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ឃាត់ខ្លួននោះ ដោយយោងតាម​ដីកា​រតុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ  លោក សែម សក្ក​កូ​ឡា ពីបទ​រំលោភ​លើ​ទំនុប​ចិត្ត ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥-៧ ខែសីហា ឆ្នាំ​២០១១ នៅ​រាជធានី​ភ្នំពេញ​ ។

​ក្រោយឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ចបាន​បញ្ចូនទៅ​ស្នងការដ្ឋាន​នរគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការតាមនីតិវិធី ៕

image1

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print