លួចម៉ូតូពីខណ្ឌច្បារអំពៅ យកទៅបញ្ចាំនៅម្តុំឃ្លាំងលក់ម៉ូតូទឹកល្អក់ ត្រូវនគរបាលប៉ុស្តិ៍ទឹកល្អក់៣ឃាត់ខ្លួនបានជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនបានភ្លាមៗ រួចបញ្ចូនទៅប៉ុស្តិ៍នរគបាលច្បារអំពៅ២វិញ ខណៈដែលជនសង្ស័យរូបនេះបានលួចម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរី២០១៤ពាក់ស្លាកលេខភ្នំពេញ1CB-6574 បានសម្រេចហើយក៏ត្រូវម្ចាស់ផ្ទះតាមរកឃើញទាន់ ប្តឹងសមត្ថកិច្ចចាប់ជាប់ ។

IMG_5117

ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្លូវ២០២ ម្តុំឃ្លាំងលក់ម៉ូតូ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក សុិន ប៊ុនរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ គឺកម្លាំងកំពុងជិះល្បាតក្នុងមូលដ្ឋាន ស្រាប់តែជនរងគ្រោះរត់មកប្តឹងសមត្ថកិច្ចថា មានចោរលួចម៉ូតូគាត់យកមកបញ្ចាំ បន្ទាប់ពីទទួលបានព័ត័មាននេះហើយនគរបាលមូលដ្ឋានក៏អន្តរគមន៍ចុះឃាត់ខ្លួន យុវជន៣ទាំងនាក់នោះ តែពួកគេបានផ្តួលម៉ូតូហើយរត់គេចខ្លួនតែត្រូវសមត្ថកិច្ចចាប់បាន២នាក់ ។ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនសង្ស័យដែលឃាត់ខ្លួនបានទី១. ឈ្មោះ ង្វៀង យុាំងខាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឈើ ស្នាក់ផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២. ឈ្មោះ ជិន ច័ន្ទវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់ផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដកហូតបានម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CB-6574 ។ ចំណែកឯជនរងគ្រោះឈ្មោះ លឹម ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះ៧៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ធ្វើការទំនាក់ទំនងជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ មកទទួលយកទៅចាត់ការតាមនីតិវិធី ៕

IMG_5119

IMG_5118

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print