អឺរ៉ុប៖ សហគមន៍អឺរ៉ុបបានប្រកាសថាបានបើកព្រំដែនជាមួយ១៥ប្រទេសជុំវិញពិភពលោក ក្នុងនោះចិនក៏បានបើកផងដែរប៉ុន្តែមានល័ក្ខខណ្ឌមួយចំនួន។
ការបើកព្រំដែនមិនមានអាមេរិកឡើយ ដោយអាមេរិកកំពុងប្រឈមការឆ្លងរាលដាលកូវីដ១៩ ជាលើកទីពីរ។
ការប្រកាសរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលដែល សហគមន៍នេះបានសម្រេចអូសបន្លាយពេលវេលា ហាមប្រាមដល់ពលរដ្ឋអាមេរិក បន្ថែម២សប្តាហ៍ទៀត ហើយការបើកទ្វារជាមួយអាមេរិកគឺអាស្រ័យទៅលើស្ថានភាពកូវីដ១៩ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅអាមេរិក។
គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ប្រទេស ខាងក្រៅតំបន់អឺរ៉ុប អនុញ្ញាតឲ្យចូលអឺរ៉ុបបានមានប្រទេស៖ អាលហ្សេរី, អូស្ត្រាលី, កាណាដា, Gruzia, ជប៉ុន, Montenegro, Maroc, New Zealand, Rwanda, Serbia, កូរ៉េខាងត្បូង, ថៃ, ទុយណេស៊ី និងអ៊ុយរាហ្គាយ។
ដោយឡែកប្រទេសចិនវិញ អឺរ៉ុបបានចេញល័ក្ខខណ្ឌ គឺទីក្រុងប៉េកាំងត្រូវតែអនុញ្ញាតឲ្យ អ្នកទេសចរណ៍ជនអឺរ៉ុប ចូលទៅកាន់ប្រទេសចិនផងដែរ៕
ដោយ៖ ធី រីណា