អឺរ៉ុប​បើកទ្វារព្រំដែនជាមួយ​១៥ប្រទេសក្រៅសហគមន៍​

ចែករំលែក៖

អឺរ៉ុប៖ សហគមន៍អឺរ៉ុបបានប្រកាសថា​បានបើកព្រំដែន​ជាមួយ១៥ប្រទេសជុំវិញពិភពលោក​ ក្នុងនោះចិនក៏បានបើកផងដែរប៉ុន្តែមានល័ក្ខខណ្ឌមួយចំនួន​។
ការបើកព្រំដែនមិនមានអាមេរិកឡើយ ដោយអាមេរិកកំពុងប្រឈមការឆ្លងរាលដាលកូវីដ១៩ ជាលើកទីពីរ​។
ការប្រកាសរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលដែល សហគមន៍នេះបានសម្រេចអូសបន្លាយពេលវេលា ហាមប្រាមដល់ពលរដ្ឋអាមេរិក បន្ថែម​២សប្តាហ៍ទៀត​ ហើយការបើកទ្វារជាមួយអាមេរិក​គឺអាស្រ័យទៅលើ​ស្ថានភាពកូវីដ​១៩​ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង​នៅអាមេរិក។
គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ប្រទេស ខាងក្រៅតំបន់អឺរ៉ុប អនុញ្ញាតឲ្យចូលអឺរ៉ុប​បានមានប្រទេស៖ អាលហ្សេរី, អូស្ត្រាលី, កាណាដា, Gruzia, ជប៉ុន, Montenegro, Maroc, New Zealand, Rwanda, Serbia, កូរ៉េខាងត្បូង, ថៃ, ទុយណេស៊ី និងអ៊ុយរាហ្គាយ។
ដោយឡែកប្រទេសចិនវិញ ​អឺរ៉ុបបានចេញល័ក្ខខណ្ឌ គឺទីក្រុងប៉េកាំងត្រូវតែអនុញ្ញាតឲ្យ អ្នកទេសចរណ៍ជនអឺរ៉ុប ចូលទៅកាន់ប្រទេសចិនផងដែរ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print