ក្រសួងបរិស្ថាន៖ យើងរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន តែងរំលឹកឱ្យជនរួមជាតិ រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា! ថ្ងៃនេះក្រសួងក៏បានលើកយកពីសត្វ ទន្រ្ទីតទន្លេ Small Pratincole ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសេីម ហេីយមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ ប៉ុន្តែ​មិនសូវសំបូរ។ បក្សីទន្រ្ទីតទន្លេ មានទំហំ​ពី​ ១៦-១៩​សង់ទីម៉ែត្រ​ និងស៊ីសត្វល្អិត​ជាចំណី​អាហារ​ ហេីយនៅរដូវ​បន្តពូជ​ គេ​អាចសម្គាល់​បក្សីនេះ​មានមាឌតូច​ និងពណ៌ប្រផេះស្រាល​ជាងទន្រ្តីតធំ​ គ្មានពុក​មាត់​ខ្មៅ​ ផ្នែកខាងក្រោមស្លាប​មានពណ៌​សតាម​បណ្តោយ​ស្លាបទី១​និងទី២​ និងពណ៌​ខ្មៅតាមបណ្តោយគែមលេីនៃស្លាប។ ចំណែកឯនៅរដូវមិនបន្តពូជ​ ដេីមទ្រូងរបស់បក្សីនេះ​មាន​ឆូតៗ​ និងបំពង់កពណ៌ស។ ទីជម្រក​ទន្រ្តីត​ទន្លេ​ គឺរស់នៅតាមមាត់បឹង​ ឬតំបន់ដីសេីម​ និងតាមឆ្នេរសមុទ្រ។ រដូវបន្តពូជ​របស់បក្សីទន្ត្រីតទន្លេ​ គឺចាប់ពីខែ​កុម្ភៈ​ រហូតដល់ខែ​មិថុនា​ ហេីយពងចំនួនពី​ ២​ ទៅ៤គ្រាប់។

ក្រសួងបរិស្ថានបញ្ជាក់ថា៖ ផ្តិតរូបភាពដោយ Koh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅទីតាំងកោះសាបសិប,​ ខេត្តក្រចេះ និងមានឯកសារ​យោងតាម សៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print