ក្រុមហ៊ុនអាកាសចរណ៍ Air France កាត់បន្ថយបុគ្គលិក ដល់ទៅ៧៥០០នាក់

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង​Air France បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកដល់ទៅ ៧៥០០នាក់ ​ដោយសារតែផលប៉ះពាល់បង្កឡើងដោយកូវីដ​-១៩​។
តាមសារព័ត៌មាន​​TTXVN ​ប្រចាំនៅទីក្រុងប៉ារីស​បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង​ Air France បានឡើងគម្រោង កាត់បន្ថយបុគ្គលិក​៧៥០០នាក់ ​ជាការកែទម្រង់ទ្រង់ទ្រាយធំដោយសារតែផលប៉ះពាល់បង្កឡើងដោយកូវីដ​-១៩ ។
ក្រុមហ៊ុន​Air France នឹងលើកឡើងពីគម្រោង​កាត់បន្ថយខាងលើទៅកាន់គណៈកម្មការសេដ្ឋកិច្ច​និងសង្គម​របស់រដ្ឋាភិបាល ក្នុងកិច្ចប្រជុំនាថ្ងៃទី​៣ខែកក្កដា​ខាងមុខនេះ។​ នៅក្នុងគម្រោងនោះ ចាប់ពេលនេះរហូតដល់ឆ្នាំ​២០២២ និឹងមានបុគ្គលិកជាង​៧៥០០នាក់​ត្រូវបានកាត់បន្ថយ ​។
ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Air France គឺនៅមានចំនួនតិចនៅឡើយបើប្រៀបធៀប​និឹងក្រុមហ៊ុនអាកាសចរណ៍ផ្សេង​ៗទៀត។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍​British Airways បានកាត់បន្ថយបុគ្គលិកដល់ទៅ​១២.០០០នាក់​។ ចំណែកក្រុមហ៊ុនអាកាសចរណ៍​Lufthansa របស់អាល្លឺម៉ង់ បានកាត់បន្ថយ​បុគ្គលិកដល់ទៅ​២២.០០០ពាន់​។
ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍Air France នេះជារឿងដ៏អាក្រក់ដោយសារតែ​ក្រុមហ៊ុនមិនដែលកាត់បន្ថយបុគ្គលិកនោះឡើយ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print