អ្នកជំនាញអាមេរិកព្រមានថា៖ ចិនរកឃើញជំងឺផ្តាសាយជ្រូកថ្មី ដូច្នេះយើងគួរតែប្រយ័ត្ន ព្រោះវាអាចបង្កជាជំងឺរាតត្បាតសកលដូច COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ជាអ្នកជំនាញជាន់ខ្ពស់អាមេរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លង បានព្រមានថា វីរុសថ្មីគឺជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន  អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកលបន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ហេតុដូច្នេះសហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់ចំពោះវាបន្ថែមទៀត» លោក Fauci ក៏បានសង្កត់ធ្ងន់ផងដែរថា អាមេរិកគួរតែប្រយ័ត្នខ្លួនទុកជាមុន ដើម្បីកុំឲ្យសេណារីយ៉ូដូចជា COVID-19 កើតមានឡើងជាថ្មី។

បើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមជំនាញនៃសហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។ ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះ ត្រូវបានដាក់ឈ្មោះថា «G4 virus G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1 H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានឱ្យដឹងទៀតថា G4 virus អាចចម្លងពីសត្វជ្រូកទៅមនុស្ស ប៉ុន្តែវាមានសក្ដានុពលអាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកលដែលអាចឆ្លងយ៉ាងងាយ ពីមនុស្សទៅមនុស្សនៅពេលអនាគត។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយសារតែ G4 virus ជាវីរុសប្រភេទថ្មី មនុស្សមានប្រព័ន្ធភាពសុំាតិច ឬមិនមានតែម្ដងប្រឆាំងនឹងវីរុសនេះទេ ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ហើយវិធានការគ្រប់គ្រង និងបង្ការនានា គួរតែត្រូវបានដាក់ឱ្យអនុវត្តនៅតាមរោងចក្រ ឬឧស្សាហកម្មពាក់ព័ន្ធនឹង សត្វជ្រូក។ ទោះជាយ៉ាងណា អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ថា មានករណីឆ្លងជំងឺនេះ លើមនុស្សនៅឡើយទេ

សូមជម្រាបថា កាលពីឆ្នាំ២០០៩ សហរដ្ឋអាមេរិក បានកើតមានករណីឆ្លងជំងឺ H1N1 រហូតដល់ទៅ ៦០.៩លានករណី ក្នុងនោះអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យមានចំនួន ២៧៤,០០០នាក់ និងបាត់បង់ជីវិត ១២,៤៦៩នាក់។ ដោយឡែកសម្រាប់ជំងឺ COVID-19 វិញ ករណីឆ្លងនៅអាមេរិកសរុបមានជាង .៧លានករណី ក្នុងនោះស្លាប់ ១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង .១៤លាននាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print