បាត់ខ្លួន៤ថ្ងៃប្រទះឃើញស្លាប់អណ្តែតទឹកទន្លេ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់មានជំងឺសរសៃប្រសាទត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេបាសាក់នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅមាត់ទន្លេបាសាក់ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

IMG-20160126-WA0161

ជនរងគ្រោះមានឈ្មោះ លឹម វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ ទី១១ មានទីលំនៅភូមិពោធិ ចិនតុង សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ ។

មន្ត្រីនគរបាល ខណ្ឌច្បារអំពៅបានអោយដឹងថា  នៅព្រឹកកើតហេតុប្រជាពលរដ្ឋបានឃើញសាកសពយុវជនម្នាក់ស្លាប់អណ្តែតទឹកទន្លេ ។ បន្ទាប់ពីទទួលបានពត៍មាន សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យភិនភាគស្លាកស្នាម ហើយផ្តល់ពត៍មានបន្ទាន់ទៅតាមគោលដៅផ្សេងដើម្បីស្វែងរកសាច់ញាតិ ។ រហូតដល់វេលាម៉ោង១២ ថ្ងៃត្រង់ទើបរកសាច់ញាតិឃើញ ហើយសមត្ថកិច្ចក៍ប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ ។

តាមសម្តីក្រុម គ្រួសារសពប្រាប់ថា កន្លងមកជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរបោកក្បាលបណ្តាលកើតជាជំងឺសរសៃប្រសាទ ត្រូវបានក្រុមគ្រសារព្យាយាមព្យាបាលអោយបានជាសះស្បើយតែមិនជាសោះ ។ មុនពេលស្លាប់៤ថ្ងៃក្រុមគ្រួសារបានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនៈក្រុងតាខ្មៅ ។ ពេលបងប្អូនចេញ មកក្រៅមួយភ្លែត ជនរងគ្រោះរត់ចេញពីបន្ទប់ព្យាបាលបាត់មិនដឹងទៅណានោះឡើយ ។ ៤ថ្ងៃក្រោយទើបមានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេបាសាក់ ។

បើតាមសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ  ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ មិនមានពាក់ព័ន្ធករណីផ្សេងនោះទេ ។ បើតាមការប៉ាន់ស្មានជនរងគ្រោះស្លាប់នៅវេលាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ព្រោះសាកសពធំក្លិនស្អុយទៅហើយ

IMG-20160126-WA0157

IMG-20160126-WA0163

IMG-20160126-WA0164

IMG-20160126-WA0165 IMG-20160126-WA0158

...

ដោយ៖ សណ្តោស

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print