សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​នាំ​យក​អំណោយ​ ទៅ​ប្រគល់​ជូន​សាលាឃុំ​ជង្រុក​ ស្រុក​គងពិសី​

ចែករំលែក៖

​ភ្នំពេញ​៖​ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​ និង​ថវិកា​ចំនួន​៨​លាន​រៀល​ ត្រូវ​បាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​នាំ​យក​ ទៅ​ប្រគល់​ជូន​សាលាឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ទុក​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ក៏​ដូច​ជា​ជួយ​រំលែក​ទុក្ខ​លំបាក​និង​ការ​ខ្វះខាត​ផ្សេងៗ​ ផង​ដែរ​។​

image4

​ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មានការ​យាង​និមន្ត​ចូលរួម​ដោយ​ព្រ​រះ​មង្គលរ​ក្ខិ​ត​ សុវណ្ណ​ជោតិ​បណ្ឌិត​ ខឹ​ម​ សម្បត្តិ​ រាជាគណៈ​ថ្នាក់​កិត្តិយស​ រួម​នឹង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត​ និង​លោក​ថោ​ង​ ផាត​ ជា​មេឃុំ​ជង្រុក​ និង​ប្រជាពលរដ្ឋ​ ជា​ពុទ្ធបរិស័ទ​មក​ពី​ភ្នំពេញ​ផង​ដែរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​មាន​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពុងស្ពឺ​ ។​

​នា​ឱកាស​នោះ​ដែរ​ លោក​ ថោ​ង​ ផាត​ ក៏​បាន​កោតសរសើរ​ដល់​ព្រះ​តេជគុណ​ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត​ ខឹ​ម​ សម្បត្តិ​ ផង​ដែរ​ដោយសារ​តែ​ព្រះ​អង្គ​បាន​ជួយ​ជ្រោមជ្រែង​នាំ​យក​អំណោយ​មក​ប្រគល់​ដល់​សាលាឃុំ​ជង្រុក​ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ ក្នុង​ពេល​ដែល​ក្នុងភូមិ​កំពុង​តែ​ជួប​ការ​ខ្វះខាត​នូវ​អំណោយ​ទាំងនេះ​ ។​

​ជាមួយ​គ្នា​នោះ​ដែរ​ព្រះ​តេជគុណ​ ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត​ សុវណ្ណ​ជោតិ​ ខឹ​ម​ សម្បត្តិ​ បាន​មាន​សង្ឃដីកា​ទៀ​ថា​ កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ដែល​មានព្រះអង្គ​ជា​ព្រះប្រធាន​តែងតែបាន​កៀរ​ គរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា​ ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​តាម​ទី​វត្ត​អារាម​នានា​ ដើម្បី​បំរើ​ឱ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​កាកបាទក្រហមកម្ពុជា​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​អំណោយ​ទាំង​អស់នេះ​ផង​ដែរ​ គឺ​ព្រះ​តេជគុណ​តែងតែ​នាំ​មក​ប្រគល់​ជូន​លោក​មេឃុំ​ជង្រុក​ដើម្បី​ជួយ​រំលែក​ទុក្ខ​លំបាក​និង​ការ​ខ្វះខាត​ផ្សេងៗ​ ផង​ដែរ​។​

​អំណោយ​ទាំងអស់​របស់​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ ដែល​ត្រូវ​ប្រគល់​រួម​មាន​ គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​ និង​ថវិកា​ ៨​លាន​រៀល​សរុប​ទាំងអស់​ដែល​ត្រូវ​ចំណាយ​មាន​ចំនួន​១១.៤៩០.០០០​រៀល​ ៕

image3

image2

image1

image5

...

ដោយ៖ ​អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print