ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បើក​វគ្គ​បណ្ដុះបណ្ដាល​និ​តិ​វិធី​ក្រមសីលធម៌​របស់​មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ មក​រា​ ឆ្នាំ​២០១៦​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​និ​តិ​វិធី​ក្រមសីលធម៌​របស់​មន្ដ្រី​នគរបាល​ ចរាចរណ៍​ផ្លូវគោក​ក្រោម​វត្តមាន​លោក​ ឡុ​ង​ ធូ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​សិក្ខាកាម​ចូលរួម​ចំនួន​៣៣​នាក់​។​

​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នា​ពេល​នោះ​ ឧត្តមសេនីយ៍ត្រី​ តូច​ យ៉ុ​ន​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​ជិត​៣​ស​ប្ដា​ហ៍​មកនេះ​ ក្រុម​មន្ដ្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ឃាត់​យានយន្ដ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​បានជា​ច្រើន​ករណី​។​ លោក​បន្ដ​ថា​ ចំពោះ​បញ្ហា​លើ​ដងផ្លូវ​វិញ​គឺ​មាន​ច្រើន​ នៅ​ក្នុង​នោះ​មាន​បញ្ហា​ការ​ប្រកាន់​ឥរិយា​បទ​ការ​បើកបរ​ខ្វះ​ស្មារតី​ មិន​គោរព​យោគយល់​អធ្យាស្រ័យ​គ្នា​ នៅ​តាម​ដងផ្លូវ​ខ្វះ​ឧបករណ៍​តាមដាន​ និង​សុវត្ថិភាព​គ្រប់គ្រាន់​ រថយន្ដ​មូ​យ​ចំនួន​មិន​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។​

​ស្រប​ពេល​នោះ​ឧត្តមសេនីយ៍ត្រី​ តូច​ យ៉ុ​ន​ បាន​មាន​ប្រសាសន៍​បន្ដ​ថា​ ដើម្បី​ឲ្យ​មានការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យ​មាន​ប្រ​សិ​ ទ្ឋ​ភាព​ គុណភាព​ខ្ពស់​ លោក​សុំ​សំណូមពរ​ដល់​មន្ដ្រី​ជំនាញ​ទាំងអស់​ឲ្យ​គោរព​ និង​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​។​ ក្រោយ​មានការ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ និ​តិ​វិធី​ប្រតិបត្តិការ​ក្រម​សីល​ធ​ម៏​របស់​មន្ដ្រី​នគរបាល​ចរាចរណ៍​ ផ្លូវគោក​មក​ ក៍​មានការ​ចុះ​អនុវត្តន៍​ផ្ទាល់​ពី​ច្បាប់​និ​តិ​ប្រតិបត្តិការ​តាម​ដងផ្លូវ​ ស្ថិត​នៅ​ត្រង់​រង្វង់​មូល​គោព្រៃ​ និង​មន្ដ្រី​នគរបាល​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ មិន​ទាន់​យល់​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​៕​

1

2

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print