ក្រុម​បាតុករ​ហុងកុង​ប្រមាណ​១០​នាក់ ត្រូវបា​នចោទប្រកាន់ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី

ចែករំលែក៖

អន្តរជាតិ៖ ក្រុមបាតុករ​យ៉ាងតិច​៣៧០​នាក់ ត្រូវ​បានឃាត់ខ្លួន ហើយ​ក្នុងចំណោម​នោះ មាន​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ ត្រូវ​ចោទ​ពីបទ​បំពាន​នឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​ទើបតែ​ចូល​ជា​ធរមាន​ក្តៅៗ​នៅក្នុង​ទីក្រុង​។ ចំណែក​ប៉ូលីស​ហុងកុង​ចំនួន ៧​នាក់​ក៏​រងរបួស ដោយសារ​ក្រុមបាតុករ​ដែរ​។ ដោយបាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ក្នុងថ្ងៃពុធទី១ ខែកក្កដាម្សិលមិញនេះ បាតុករ​ជាច្រើន​បាន​កាន់​ទង់ជាតិ​ហុងកុង ទង់​បំបែក​ទឹកដី​ហុងកុង ឯ​បាតុករ​បិទផ្លូវ​ខ្លះ​នៅក្នុង​ទីក្រុង​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​ ។

សូមជម្រាបថានៅក្នុងថ្ងៃខួបលើកទី២៣ ដែល​អង់គ្លេស​ប្រគល់​ហុងកុង​មក​ឲ្យ​ចិន ប៉ូលីស​ហុងកុង បាន​ហាមឃាត់​ការជួបប្រជុំ​ទាំងឡាយ​នៅក្នុង​ទីក្រុង ដោយ​ផ្អែកទៅលើ​ហេតុផល​ទប់ស្កាត់ និង​បង្ការ​ជំងឺ​រាតត្បាត ដែល​បង្កដោយ COVID-19​។ ប៉ុន្តែ​ហេតុផល​នេះ គ្រាន់តែ​ជាហេតុ​ផល​មួយ​ផ្សេង​របស់​អាជ្ញាធរ ក្នុងការការពារ​មិន​ឲ្យ​មានការ​ជួបប្រជុំ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​តែប៉ុណ្ណោះ​។​

​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ច្បាប់ការពារសិទ្ធិមនុស្ស ការពារ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង​រក្សា​ស្ថិរភាព​របស់​ហុងកុង​។រាប់​ចាប់ពី​មន្ត្រីជាន់ខ្ពស់​ចិន រហូតដល់​មន្ត្រីជាន់ខ្ពស់​ហុងកុង បានលើកឡើង​បែបនេះ ដើម្បី​ការពារ​ច្បាប់​សន្តិសុខ​ជាតិ ដែល​ត្រូវបាន​ប្រទេស​ជាច្រើន​រិះគន់ថា រឹតបន្តឹង​សិទ្ធិសេរីភាព​ហុងកុង​។ ជាក់ស្តែង លោក​Zhang Xiaoming នាយករង​នៃ​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង​របស់​រដ្ឋាភិបាល​ចិន បានលើកឡើង​នៅក្នុង​ស​ន្និសិទ​កាសែត​នា​ថ្ងៃទី​១ ខែកក្កដា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​បញ្ហា​ក្នុងស្រុក​របស់​ចិន​សុទ្ធសាធ ហើយ​បរទេស​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ឡើយ​។ 

​លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង បាន​អះអាងថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ច្បាប់​ស្តារ​ស្ថិរភាព​ហុងកុង​ឡើងវិញ ហើយ​ច្បាប់​នេះ​ទៀតសោត ផ្តោត​តែ​ទៅលើ​មនុស្ស​តែមួយ​ក្រុម​តូច​ប៉ុណ្ណោះ​។​

គួរបញ្ជាក់ថា ប្រទេស​មួយចំនួនដូចជា​៖ អាមេរិក​ជាដើម យល់ថា​ច្បាប់​ថ្មី​នេះ គឺជា​ការបំផ្លាញ​សិទ្ធិសេរីភាព​របស់​ប្រជាជន​។ ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​ទទូច​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ចាត់វិធានការ​បន្ថែម​លើ​ទៅ​ចិន តាមរយៈ​ច្បាប់​២០១៩ ដែល​ត្រូវ​បានអនុម័ត ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​។ បើតាម​លោកស្រី Pelosi រដ្ឋាភិបាល​អាមេរិក ត្រូវ​ពិចារណា​ពី​ជម្រើស​ទាំងអស់ ដែល​អាមេរិក​មាន ដូច​ជាការ​រឹតត្បិត​ទិដ្ឋាការ ឬ​ទណ្ឌកម្មសេដ្ឋកិច្ច​ជាដើម​៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print