ការិយាលយ័ប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យ២៩នាក់ពាក់ពន្ធ័ករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន២៩នាក់ស្រី២នាក់ពាក់ព័ន្ធនិងករណី ប្រើប្រាស់និងចែកចាយ គ្រឿងញៀននិងដកហូរថ្ងាំគ្រឿងញៀន១៥០កញ្ចប់តូចរួមនិងមានកាំភ្លើងខ្លីចំនួន២ដើមយ៉ាងសកម្មនៅក្នុងខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ ។

image3

លេាកវរៈសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីចូលរួមកាត់បន្ថយសកម្មភាព ចែកចាយ  ដែលជាបញ្ហាស្មុគ្រស្មាញ និងមានគ្រោះថ្នាក់បំផុតនោះ លោកបានដឹកនាំកម្លាំងតាមបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទៀត ចំណែកមនុស្សទាំង២៩នាក់ស្រី២នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន១៥០កូនថង់ និងសម្ភារៈសម្រាប់ជក់មួយចំនួនរួមនិងកាំភ្លើងខ្លីចំនួន២ដើមទៀតនេះគឺមានក្នុងរាជធានីភ្នំពេញ។

លោកបានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលកន្លងមកនេះកម្លាំងរបស់លោក បានចុះទៅបង្ក្រាបត្រូវចំណុច នៅតំបន់បឹងឈូក លក្ខណៈទ្រុងទ្រាយធំជាលើកទី៣ ឃាត់ខ្លួនសុរបបានជាង១០០នាក់មកហើយកន្លងមកនេះ ដូច្នេះប្រជាពលរដ្ឋបានលើកឡើងថា មានភាពស្ងប់ស្ងាត់មិនសូវ មានក្មេងៗពពាក់ពពួនគ្នាដូចមុនៗទៀតប៉ុន្មានឡើយ។

បន្ទាប់ពីធ្វើការបង្ហាញមុខជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

image5

image2

image1 (1)

image4

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print