ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅភ្នំពេញ

ចែករំលែក៖

បន្ទាប់ពីការឈប់នៅសារៈមន្ទីរ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងអ្នកឯទៀត ដើម្បីពិភាក្សាលើប្រធានបទ ដូចជាបញ្ហាអាស៊ាន និងសេដ្ឋកិច្ច ហើយនិងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបានទស្សនាសារមន្ទីរជាតិ ដោយអមដំណើរដោយលោកឯកអគ្គរដ្ឋទូត Heidt និងលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គង់ វីរៈ ប្រធានសារៈមន្ទីរ និងលោក ស៊ីយុន សុភារិទ្ធ អតីតនិស្សិតអាហារូបករណ៍ Fulbright និងប្រធាននាយកដ្ឋានផែនការនិងស្ថិតិរបស់ក្រសួង។ ដោយរួមជាមួយនឹងលោក Bertrand Porte វិស្វករផ្នែកអភិរក្សរបស់សារៈមន្ទីរជាតិកម្ពុជា លោករដ្ឋមន្រ្តី Kerry បានដើរមើលវត្ថុបូរាណជាច្រើន ហើយបាននិយាយពីការងារអភិរក្សសំខាន់ៗ ដែលកំពុងត្រូវបានធ្វើ ដើម្បីអភិរក្សប្រវត្តិសាស្រ្តខ្មែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print