នាយករដ្ឋមន្ត្រីអង់គ្លេស៖ យើងអនុញ្ញាតឲ្យប្រជាជនហុងកុងប្រហែល៣លាននាក់ ចូលសញ្ជាតិអង់គ្លេស ព្រោះការអនុម័តច្បាប់សន្តិសុខថ្មីរបស់ចិន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមឆ្នាំ១៩៨៤

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានថ្លែងក្នុងសភា កាលពីថ្ងៃពុធ ទី១ ខែកក្កដាម្សិលមិញនេះថាការអនុម័ត និងការដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះ គឺជាការបំពានយ៉ាងនិងធ្ងន់ធ្ងរលើសន្ធិសញ្ញាហុងកុង រវាងប្រទេសចិន និងចក្រភពអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បន្ថែមថាសេចក្តីប្រកាសរួមនៅឆ្នាំ១៩៨៤ ហើយរដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងផ្តល់ជូនប្រជាជនហុងកុងប្រហែលជា ៣លាននាក់នូវជម្រើស ដើម្បីចូលសញ្ជាតិអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០។

លោក ចនសុន បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន ក្នុងការផ្តល់ឱ្យអ្នកកាន់លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) នៅទីក្រុងហុងកុង នូវជម្រើសដើម្បីចូលសញ្ជាតិអង់គ្លេស ដែលពួកគេមានសិទ្ធិទៅរស់នៅនិងធ្វើការនៅចក្រភពអង់គ្លេសបាន។

ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះដែរ ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដានេះថា ប្រសិនបើភាគីអង់គ្លេសធ្វើការផ្លាស់ប្តូរជាឯកតោភាគី លើការអនុវត្តវិធានការនេះ អង់គ្លេសនឹងបំពាន់លើជំហររបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងបទដ្ឋាននានាក្នុងទំនាក់ទំនងអន្តរជាតិ។

គួរជម្រាបថា ប្រទេសចិន ប្រឆាំងដាច់ខាតលើវិធានការនេះ និងរក្សាសិទ្ធិក្នុងការចាត់វិធានការតបវិញ។ ទោះជាយ៉ាងណា ស្ថានទូតចិននៅអង់គ្លេស មិនបានបញ្ជាក់អំពីអ្វី ដែលខ្លួននឹងធ្វើការឆ្លើយតបនោះឡើយ៕ដោយ៖ស តារា

...

Riot police clear up debris left by protesters attending a pro-democracy rally against a proposed new security law in Hong Kong on May 24, 2020. – Police fired tear gas and water cannon at thousands of Hong Kong pro-democracy protesters who gathered on May 24 against a controversial security law proposed by China, in the most intense clashes in months. (Photo by ANTHONY WALLACE / AFP)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print