នាយករដ្ឋមន្ត្រី​ថៃ ការសម្រេចចិត្ត​ដាក់​ប​ញ្ជូ​ល​គម្រោង​ទិញ​សព្វាវុធ​ថ្មី​ ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ ទទួលការរិះគន់ពី​បក្សប្រឆាំង​

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការចុះផ្សាយពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅ ថ្ងៃទី២ ខែកក្កដានេះថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងការពារការសម្រេចចិត្តដាក់ញ្ជូគម្រោងទិញសព្វាវុធថ្មីក្នុងសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាជាតិឆ្នាំ២០២១ ប៉ុន្តែការសម្រេចចិត្តបែបនេះក្រោយទទួលរងការរិះគន់យ៉ាងចាស់ដៃពីបក្សប្រឆាំងក្នុងសភា នៅថ្ងៃទី ខែកក្កដា ខណៈដែលសមាជិកបក្សប្រឆាំង បានតស៊ូមតិជុំវិញរឿងថា តើក្រសួងការពារគួរទទួលកញ្ចប់ថវិកាជាងពាន់លានដុល្លារយ៉ាងណា​? លុយនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាជាតិឆ្នាំ២០២១ដែលដាក់ស្នើដោយរដ្ឋាភិបាល ហើយស្មើនឹង១០៦ពាន់លានដុល្លារ

កាសែតថៃ បាងកកប៉ុស្តិ៍ បាននិយាយបន្ថែមថា ត្រង់ចំណុចនេះ មេបក្សប្រឆាំង ភឿថៃ លោក Sompong Amornwiwat ចង់ឲ្យយោធាបញ្ឈប់គម្រោងទិញសព្វាវុធ រួមមាននាវាមុជទឹកផងនោះ ដោយអះអាងថា កញ្ចប់ថវិកាជាតិ គួរកាត់បន្ថយដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស ហើយផែនការបន្តដទៃទៀតក្នុងបរិបទក្រោយ COVID-19

បើទោះបីលោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសជំហរយ៉ាងដូច្នេះថា«​បេសកកម្មយើងគឺការពារអធិបតេយ្យភាពរបស់ប្រទេសនៅតាមព្រំដែន ហើយយើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការប៉ះទង្គិចការប្រយុទ្ធគ្នាថ្មី បើទោះជាវានឹងកើតឡើងអត់ក៏ដោយ​»​

កាសែតបាងកកប៉ុស្តិ៍ បន្តថា អតីតមេដឹកនាំរបបសឹករូបនេះ បញ្ជាក់ទៀតថា អាវុធប្រមាណ៨០៩០ភាគរយដែលយោធាមានបច្ចុប្បន្ន គឺសុទ្ធតែចាស់ៗ ហើយត្រូវការទិញថ្មីមកជំនួស លោកសង្កត់ធ្ងន់ថា«​ធ្វើដូច្នេះ នឹងបន្ថយការចំណាយខ្ពស់លើការថែទាំជួសជុល​»​

ដោយឡែកឆ្លើយតបនឹងការរិះគន់ខាងលើនេះ លោក ប្រាយុទ្ធ បានទទូចឲ្យបក្សប្រឆាំងថៃដាក់សំណើលម្អិតលើចំណុចដែលគួរកែលម្អក្នុងសេចក្តីព្រាងច្បាប់កញ្ចប់វិកាឆ្នាំ២០២១ ដើម្បីឲ្យរដ្ឋាភិបាលយកទៅពិចារណា នាយករដ្ឋមន្ត្រីថែមទាំងថ្លែងការពារលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយអះអាងថា ពលរដ្ឋថៃភាគច្រើនគ្មានបញ្ហាជាមួយវិធានការទប់ស្កាត់ COVID-19 នេះ

គួរបញ្ជាក់ថា កាលពីចុងខែមិថុនាថ្មីៗនេះ រដ្ឋាភិបាលថៃ បានសម្រេចពន្យារពេលដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន រហូតដល់ដំណាច់ខែកក្កដា ប៉ុន្តែមានការបន្ធូរបន្ថយច្រើននៅក្នុងប្រទេសដូចជា៖ សាលារៀន វិទ្យាស្ថានអប់រំ កន្លែងកម្សាន្តផ្សេងៗជាដើម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print