រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​សុំលាលែង ក្រោយបំពាន​បញ្ជា​បិទ​ប្រទេស ខណៈឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ក្រោយប្រព្រឹត្តកំហុសក្នុងចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំងជំងឺ COVID-19 និងបានបំពានបញ្ជាបិទប្រទេសលោកDavid Clark រដ្ឋមន្ត្រីសុខាភិបាលនូវែសេឡង់ បានលាលែងតំណែងនៅថ្ងៃទី ខែកក្កដានេះ ដោយនាយករដ្ឋមន្ត្រីព្រមទទួលការសុំចុះចេញពីតំណែង ក្រោយបដិសេធកាលពីខែមុនដើម្បីទុកឲ្យស្ថានការណ៍​COVID-19​ធូរស្រាលសិន

លោក រដ្ឋមន្ត្រីសុខាភិបាលនូវែសេឡង់ និយាយក្នុងសន្និសីទព័ត៌មាននៅសភាថា ការបន្តកាន់តួនាទីជារដ្ឋមន្ត្រីសុខាភិបាល គឺជាការរំខានដល់វិធានការឆ្លើយតបជារួមរបស់រដ្ឋាភិបាលប្រឆាំង COVID-19 កាសែត New Zealand Herald បានស្រង់សម្តីលោករដ្ឋមន្ត្រីដូច្នេះថា«​ខ្ញុំព្រមទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តដែលបានធ្វើ អំឡុងអាណត្តិជារដ្ឋមន្ត្រីសុខាភិបាល​»​ លោកបន្តថា នាយករដ្ឋមន្ត្រីអ្នកស្រី Jacinda Ardern បានព្រមទទួលការលាលែងតំណែងលោក

ទាក់ទិនបញ្ហានេះ អ្នកស្រីនាយករដ្ឋមន្ត្រី Ardern លើកឡើងថា មនុស្សឆ្លងជំងឺ COVID-19 ពុំគួរអនុញ្ញាតឲ្យចាកចេញពីមណ្ឌលត្តាឡីស័កឡើយ អ្នកស្រីសង្កត់ធ្ងន់ថា«​នេះ គឺតំណាងឲ្យភាពបរាជ័យដែលពុំអាចទទួលបានឡើយនៃប្រព័ន្ធសុខាភិបាលយើង យើងតម្រូវឲ្យធ្វើតេស្តយ៉ាងតិចដងមុនឲ្យពួកគេចេញពីមណ្ឌលនោះ​»​

នាយករដ្ឋមន្ត្រី Arden បានបញ្ជាក់បន្ថែមទៀតថា ដោយដកស្រង់ចុះផ្សាយពីកាសែត New Zealand Heraldថា លោក David Clark បានសម្រេចចុងក្រោយថា វត្តមានលោកក្នុងតួនាទីជារដ្ឋមន្ត្រីសុខាភិបាល កំពុងបង្កើតការបង្អាក់ដល់វិធានការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំង COVID-19 និងកំណែទម្រង់សុខាភិបាលធំទូលាយទៀត

សូមជម្រាបថា នូវែសេឡង់ បានសម្រេចដកហូតញ្ជាបិទប្រទេសទាំងអស់កាលពីថ្ងៃទី ខែមិថុនា ក្រោយអ្នកជំងឺម្នាក់ចុងក្រោយរបស់ខ្លួនបានជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ប៉ុន្តែ២៤ថ្ងៃគ្មានរាយការណ៍ករណីឆ្លង COVID-19 ថ្មី ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៦ ខែមិថុនា នៅពេលស្ត្រីនាក់ដែលទើបមកពីចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលត្តាឡីស័កលឿនដោយគ្មានការធ្វើតេស្តរក COVID-19 ហើយក្រោយមកពួកគេត្រូវរកឃើញថា មានផ្ទុកវីរុស

គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីសុខាភិបាលនូវែសេឡង់ ត្រូវទម្លាក់ឋានន្តរសក្តិលោកក្នុងគណៈរដ្ឋមន្ត្រី និងដកហូតលោកចេញពីតួនាទីមួយទៀត កាលពីខែមេសា ក្រោយបានធ្វើដំណើរចម្ងាយ២០គីឡូម៉ែត្រជាមួយគ្រួសារលោកទៅកម្សាន្តនៅឆ្នេរសមុទ្រក្នុងសប្តាហ៍ទី នៃការអនុវត្តបញ្ជាបិទប្រទេស កាលនោះ នាយករដ្ឋមន្ត្រីនូវែលេសឡង់ ពុំទាន់សម្រេចដកហូតលោកចេញតួនាទីឡើយ ដោយអះអាងថានៅពេលស្ថានការណ៍ COVID-19 វិលមកសភាពធម្មតាឡើងវិញ អ្នកស្រីនឹងដកហូតតំណែងលោករដ្ឋមន្ត្រី Clark  ចោល

សូមជម្រាបថា អ្នកស្រីនាយករដ្ឋមន្ត្រី Ardern កាលពីខែមេសា កន្លងទៅ បាននិយាយដូច្នេះថា«​អ្វីដែលគាត់បានប្រព្រឹត្តគឺជារឿងខុសឆ្គងហើយវាគ្មានការលើកលែងនោះឡើយ ក៏ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន អាទិភាពចម្បងខ្ញុំគឺរួមដៃប្រយុទ្ធប្រឆាំង COVID-19​ ដូច្នេះហើយយើងពុំអាចទ្រាំទ្រការបង្អាក់យ៉ាងធំធេងមួយក្នុងវិស័យសុខាភិបាល ក្នុងការឆ្លើយតបយើងឡើយ សម្រាប់ហេតុផលតែមួយគត់នេះលោកវេជ្ជបណ្ឌិត Clark នឹងបន្តកាន់តួនាទីលោកដដែល​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print