កណ្ដាល៖ យុវតីម្នាក់ ត្រូវបានជនសង្ស័យ២នាក់ល្បួងយកទៅរំលោភរហូតបានសម្រេចម្ដងម្នាក់ ត្រូវម្ដាយយុវតីរងគ្រោះដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន។ ករណីនេះបានកើតឡើង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៤៧នាទីយប់ នៅចំណុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១.ឈ្មោះ ថា រ៉ត ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និង២. ឈ្មោះ សាន អូន ហៅ ត្រងោល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកយុវតីរងគ្រោះមានអាយុ អាយុ២១ឆ្នាំ.ជនជាតិខ្មែរ.មុខរបរកសិករមានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤៧នាទី យប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលបានដើរល្បាតម្ដុំកន្លែងកើតហេតុ ក៏បានទទួលព័ត៌មានពីម្តាយរបស់យុវតីរងគ្រោះថា មានគេលួងលោមកូនរបស់គាត់យកទៅមិនដឹងថាទៅទីណាទេ ហើយគាត់បាននិយាយប្រាប់សមត្តកិច្ចបន្ថែមទៀតថាអ្នកយកទៅគឺឈ្មោះ ថា រ៉ត ហៅ អាស្វិត នឹងម្នាក់ទៀតឈ្មោះ សាន អូន ហៅត្រងោល ជាអ្នកនាំទៅ ។ ដោយបាត់កូនស្រីគាត់យូរពេក គាត់ក៏ទៅរកកូនស្រីគាត់ដល់ផ្ទះឈ្មោះថា រ៉ត ហៅ អាស្វិត ក៏ឃើញកូនស្រីនៅនឹងផ្ទះឈ្មោះ ថា រ៉ត ហៅស្វិត រួមនឹងឈ្មោះ សាន អូន ហៅត្រងោល ក៏នៅទីនោះដែរ ដោយមានការសង្ស័យថាប្រហែលកូនស្រីរបស់គាត់ត្រូវឈ្មោះ ថា រ៉ត ហៅស្វិត និងឈ្មោះ សាន អូន ហៅត្រងោល លួងលោមរំលោភហើយ បន្ទាប់មកគាត់បានសួរនាំកូនស្រីគាត់ភ្លាម. ហើយកូនស្រីគាត់បាននិយាយរៀបរាប់ប្រាប់ម្តាយថា ឈ្មោះ ថា រ៉ត ហៅ(ស្វិត) និងឈ្មោះសានអូនបានចាប់រំលោភខ្លួន រហូតបានសំរេចមួយដង ម្នាក់ៗ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្សយ័ទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភយុវតីរងគ្រោះពិតប្រាកដមែន។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ស្អាង ជ័យ