កម្លាំងសមត្ថកិច្ចចូលព្រៃបង្ក្រាបបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនាយកដ្ឋាននៃក្រសួងបរិស្ថាន សហការជាមួយមន្ត្រីក្រោមឱវាទនិងកម្លាំងអាវុធហត្ថស្រុកភ្នំក្រវាញសរុបប្រមាណជិត ២០នាក់ ដឹកនាំដោយប្រធាននាយកដ្ឋាន (បរិស្ថាន) ចូលព្រៃបង្ក្រាបបទល្មើសព្រៃឈើដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ និងដុតកំទេចចោលផងដែរ​។

IMG-20160126-WA0009IMG-20160126-WA0010 (1)

ប្រិតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ក្នុងព្រៃភ្នំច្រើនចំណុច ពិសេសក្នុង (ដែនជម្រកសត្វព្រៃភ្នំឱរាល់ខេត្តពោធិ៍សាត់) ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ និងភូមិវាលវង់ ឃុំរកាត ស្រុកភំ្នក្រវាញ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តបានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខៃមករា ឆ្នាំ២០១៦នេះថា  កិច្ចប្រតិបត្តិការខាងលើកម្លាំងចែកចេញជា ២ក្រុម ដោយបំពេញកាតព្វកិច្ចរៀងៗខ្លួន និងទំនាក់ទំនងគ្នាជានិច្ច លទ្ធផលក្នុងការបង្ក្រាបទទួលបានរួមមាន រថយន្តប្រភេទដំរីទឹកកែឆ្នៃដឹកឈើអារប្រភេទលេខ១ ចំនួន២គ្រឿង និងឈើអារផ្សេងៗសរុបចំនួន ១៧ម៉ែត្រគូប ឈើអារជ្រុងប្រភេទប្រណិត (ធ្នង់) ចំនួន១៣១ដើម ប៉ុន្តែគេមិនទាន់ដឹងអំពីចំនួនម៉ែត្រគូបនៅឡើយទេ  រួមទាំងប្រេងសាំងចំនួន ១០ពីដុងស្មើនឹង ៣០០លីត្រ និងប្រេងម៉ាស៊ូត ៥ពីដុង និង៣គុយស្មើនឹង ៨១០លីត្រ ដែលក្រុមឈ្មួញលាក់ទុកសម្រាប់ចាក់ម៉ាស៊ីនអារឈើនៅក្នុងព្រៃ រួមទាំងរណាយន្ត (កាត់ឈើ) ចំនួន ៦គ្រឿង ។ ដោយឡែកដុតកំទេចចោលរោងម៉ាស៊ីន ២កន្លែងនិងឈើអារប្រភេទលេខ១ ប្រមាណ ៥០ម៉ែត្រគូប ព្រមទាំងរណាយន្ត (កាត់ឈើ) ចំនួន ២គ្រឿងផងដែរ។

ប្រភពបន្តទៀតថា វត្ថុតាងត្រូវបានរឹបអូសខាងលើរក្សាទុកជាបណោ្ដះអាសន្ននៅទីស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរាល់ខេត្តពោធិ៍សាត់ និងបន្តយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថានយោកស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

IMG-20160126-WA0009

IMG-20160126-WA0011

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print