បុរស​ជា​ឪពុក​ព្រោះតែ​ជីវភាព​ក្រីក្រ​និង​មានកូន​ច្រើន​ចង​.​ក​សម្លាប់​ខ្លួន

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ម្នាក់​បាន​ ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​និង​កូនៗ​ ដោយ​គេ​សង្ស័យ​ព្រោះតែ​ជីវភាព​ក្រីក្រ​ ហើយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​។​

ces (1)

​ករណី​ដែល​បុរស​គិត​ខ្លី​ចង​.​ក​សម្លាប់​ ខ្លួន​ខាងលើ​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្រុម​ ១៤​ ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​ ។​

​បើ​តាម​មន្ដ្រី​នគរបាល​មូលដ្ឋាន​ឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ចង​.​ក​សម្លាប់​ ខ្លួន​ឈ្មោះ​ ផា​ន​ អូន​ អាយុ​៤២​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ស្រុក​គៀនស្វាយ​ ខេត្ដ​ កណ្ដាល​ បច្ចុប្បន្ន​រស់នៅ​ភូមិ​-​សង្កាត់​ កើតហេតុ​ខាងលើ​ មាន​ប្រពន្ធ​ឈ្មោះ​ ច្រុ​យ​ ហាន​ អាយុ​៥១​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ មានកូន​៥​នាក់​ក្នុង​បន្ទុក​ ក្នុង​នោះ​មាន​ ស្រី​៤​នាក់​ប្រុស​ម្នាក់​ ។​

​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពុំ​ មាន​ដី​សាងសង់​ទីលំនៅ​ស្នាក់​នៅ​សម្រាប់​ ប្រពន្ធ​កូន​ពិតប្រាកដ​នោះ​ទេ​ ដែល​ បច្ចុប្បន្ន​បាន​មក​សង់ផ្ទះ​តូច​មួយ​របៀប​ ជា​ខ្ទម​នៅ​លើ​ដី​ចំណី​របង​វត្ដ​ ស្ថិត​នៅ​ ចំណុច​ក្រុម​កើតហេតុ​ ។​ អ្នក​ភូមិ​បានឱ្យ​ ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​និង​ប្រពន្ធ​មាន​ ជីវភាព​ក្រីក្រ​និង​មានមុខ​របរ​ដើរ​ស៊ីឈ្នួល​ យក​ប្រាក់​ទិញ​អង្ករ​ចិញ្ចឹម​កូន​បាន​មួយ​ថ្ងៃ​ រស់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ។​ ជន​រង​គ្រោះ​គេ​ ក៏​តែង​សង្កេត​ឃើញ​ផឹកស្រា​ជា​ប្រចាំ​ ទំនង​តូចចិត្ដ​នឹង​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច​ នេះ​ទើប​ជំរុញ​ឱ្យ​ជន​រង​គ្រោះ​គិត​ខ្លី​ចង​.​ក​ សម្លាប់​ខ្លួន​តែ​ម្ដង​ទៅ​ ។​

​យ៉ាងណា​ក៏​ដោយ​អ្នក​ភូមិ​ឯទៀត​បាន​ លើក​ឡើង​ថា​ ការ​គិត​ខ្លី​បែប​នេះ​ជា​ការ​ ឆោតល្ងង់​មួយ​ បើ​ទោះជា​ខ្លួនឯង​(​ជន​រង​ គ្រោះ​)​ស្លាប់​ទៅ​ក៏​ពិតមែន​ តែ​បាន​បន្សល់​ ទុក​ប្រពន្ធ​កូន​ឱ្យ​នៅ​វេទនា​ដោយ​គ្មាន​ ការ​ទទួលខុសត្រូវ​ បាន​ត្រឹម​បង្កើតកូន​ តែ​មិន​បាន​ផ្ដល់​អនាគត​ឱ្យ​ពួក​គេ​ ៕​

ces

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print