ខេត្ដកំពង់ស្ពឺ៖ ប្រជាពលរដ្ឋភូមិព្នៅ ឃុំត្រញំងគង ស្រុកសំរោងទង ខេត្ដ កំពង់ស្ពឺខឹងសម្បាចំពោះក្រុមហ៊ុនបូម ខ្សាច់លោក ចាប ចក់ ដែលធ្វើសកម្ម ភាពបូមទាំងយប់ទាំងថ្ងៃពួកគាត់ខ្លាច បាក់ដីស្រែខ្សាច់ខ្លាចអត់ដីធ្វើស្រែគ្រាន់ចិញ្ចឹមជីវិត ពីព្រោះសព្វថ្ងៃនេះរណ្ដៅ ខ្សាច់របស់លោក ចាប ចក់ បូមខ្សាច់ ហួសក្បាលប្រេតទៅហើយ ។
អ្នកភូមិម្នាក់ដែមានដីស្រែជាប់ការដ្ឋានបូមខ្សាច់របស់លោកចាបចក់ និយាយថាក្រុមហ៊ុនលួចបូមខ្សាច់របស់ លោក ចាប ចក់ ដែលបានច្បាប់អនុញ្ញាត ដល់ក្រសួងរ៉ែនិងថាមពលនោះគឺលោក ចាប ចក់ សុំត្រឹមតែយកខ្សាច់មិនបាន សុំបូមនោះទេ តែបែរជាបូមខ្សាច់ទាំង យប់ទាំងថ្ងៃ ហើយក៏គ្មានជំនាញណាហ៊ាន មកក្បែរដែលទំនងជំនាញបានសើម មាត់សើមកហើយមើលទៅបានជាក្រុមហ៊ុនបក់ខ្សាច់ទៅជាបូមខ្សាច់ដោយខុសលក្ខខណ្ឌច្បាប់ដែលក្រសួងអនុញ្ញាតឱ្យ ។
ប្រភពដដែលបានបន្ដទៀតថា ពួក គាត់ព្រួយបារម្ភខ្លាចបាក់ដីស្រែខ្លាំង ណាស់និងខ្លាចបាក់ផ្លូវដែលនៅក្បែរ កន្លែងក្រុមហ៊ុនបក់ខ្សាច់ ពីព្រោះសព្វ ថ្ងៃនេះលោកចាបចក់មានអំណាចខ្លាំងណាស់បើទោះបីក្រសួងរ៉ែនិងថាមពល អនុញ្ញាតត្រឹមតែបក់ខ្សាច់បែរជាលួច បូមហើយគ៏គ្មានមន្ដ្រីជំនាយណាមក ជិតដែរ ។ ប្រជាពលរដ្ឋសំណូមពរ សូម ឱ្យអាជ្ញាធរខេត្ដកំពង់ស្ពឺមេត្ដាជួយប្ដូរ ទីតាំងក្រុមហ៊ុនបកខ្សាច់និងលួចបូម ខ្សាច់របស់លោកចាបចក់ផងពីព្រោះ លោកធ្វើខុសលក្ខខណ្ឌដែលសុំពីក្រសួង រ៉ែ ។ ចំណែករណ្ដៅខ្សាច់របស់លោក ចាបចក់នៅភូមិព្នៅមិនក្រោម២០ កន្លែងទេ ។
លោកចាប ចក់ បាននិយាយថា រឿង បកខ្សាច់និងបូមខ្សាច់គឺច្បាប់ត្រូវតែ មានរឿងប្រជាពលរដ្ឋខឹងនោះដោយសារពួកគាត់ច្រណែនគ្នា ។ បើទោះបីមាន ការរិះគន់ពីអ្នកយកព័ត៌មានយ៉ាងណា ក៏ដោយក៏ក្រសួងនិងមន្ទីររ៉ែនិងថាមពលមិនខ្វល់ដែរ ហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ គាត់ដឹកម៉ាស៊ីនបូមខ្សាច់នេះ ទៅឱ្យលោកតាន់ស៊ីម៉នវិញ ដែលមាន ទីតាំងនៅភូមិព្រៃកោះឃុំវល្លិស ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ៕
ដោយ៖ ហេង នរិន្ទ្រ