កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនយុវជន២នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនក្រោយពីឆែកឃើញថ្នាំញៀនមួយកញ្ចប់ប្រភេទក្រាមសរថ្លានៅក្នុងខ្លួនពេលដែលពួកគេទិញបំណងយកទៅប្រើប្រាស់​ ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង២០និង២០នាទីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៦​ នៅចំណុចផ្លូវរថភ្លើង​ តាមបណ្ដោយផ្លូវបឹងកក់(ផ្លូវR6)ស្ថិតក្នុងភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានអោយដឹងថាមុនពេលឈានទៅដល់ការឃាត់ខ្លួនយុវជនទាំងពីរនាក់នោះគឺកម្លាំងអន្តរាគមន៍បានជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ។ ពេលដែលល្បាតមកដល់ចំណុចកើតហេតុក៏បានឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកស៊ូស៊ូគី វីវ៉ា​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 1C-8374មួយគ្រឿង ជិះឌុបគ្នាដោយមានការសង្ស័យក៏ឃាត់ខ្លួនដើម្បីសួរនាំ​ ពេលនោះយុវជនដែលជិះខាងក្រោយបានបោះថ្នាំញៀនចូលក្នុងស្មៅតែត្រូវបានកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្ដង។

​ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនយុវជនទាំងពីរនាក់យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់កាត់បន្តតាមនិតិវិធីច្បាប់៕

...

ដោយ៖ ព្រែកជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print