ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោកស្រី ហេង ចាន់ធារី អភិបាលរង ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយមានគ្រឿងញៀនជាប់ខ្លួន( រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ) ។
កាលពីវេលាម៉ោង២២ និង ៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥៩៨ ក្រុមទី៦១ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ១-ឈ្មោះ សម្បត្តិ រាជណាឆា ហៅ ឆា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះជួលពុំចាំលេខ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខ របរ រៀនជួសជុលទូរស័ព្ទ ។
២-ឈ្មោះ ណន សុវេហា ហៅ ធី ហៅ ឌីណេត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១២២កា ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្សថ្នាក់ទី១១F វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។
វត្ថុតាងចាប់យកពីជនសង្ស័យ ៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច និងថង់សំរាប់ច្រកគ្រឿងញៀនធំ២, ម៉ូតូមួយគ្រឿងម៉ាក Honda Msx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CZ86 63, កាបូបស្ពាយពណ៌សូកូឡាម៉ាក GIORGIOARMANI ចំនួន១ ទូរស័ព្ទចំនួន៤គ្រឿង ម៉ាក Iphone 5s ពណ៌ , ម៉ាក Hauwei ពណ៌មាស ម៉ាក Hiya ពណ៌ស និងម៉ាក Nokia 5130c ពណ៌ខ្មៅលាយខៀវបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា