ហួសចិត្ត​!​ មន្ត្រី​ប្រឆាំង​ភេរវៈកម្ម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ត្រូវ​ក្រុម​ចោរ​ស្ទាក់​ បាញ់​ប្លន់​ យក​ម៉ូតូ​បាន​សម្រេច

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​មាន​គ្នា​៤​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​មិន​ចាំ​ម៉ាក​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​ឌ្រឹ​ម​សង​សេរី​ ឆ្នាំ​២០១៣​ ពី​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​មន្ត្រី​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។​

image2 (1)

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ មក​រា​ ២០១៦​ នៅ​ផ្លូវលំ​ខ្នង​ប្រឡាយ​ ខាងជើង​វត្ត​កំពែង​ ស្ថិត​ភូមិ​ត្រពាំង​រំចេក​ ស​ង្តា​ក់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​មានឈ្មោះ​ ឡេ​ង​ ឡា​ អាយុ​ ៤៩​ ឆ្នាំ​ ជា​មន្ត្រី​នគរ​ន​បាល​ការិយាល័យ​ប្រឆាំង​ផ្នែក​ភេរវៈកម្ម​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ជា​អ្នកយាម​ការ​ដ្ធា​ន​សំណង់​វិហារ​ចិន​មួយ​កន្លែង​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ ហើយ​ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​នោះ​ម៉ាក​ ហុងដារ​សេ​១២៥​ ស៊េរី​ ២០១៣​ ពាក់​ស្លាក់​លេខ​1BR-5389​ ព​ណ៍​ខ្មៅ​។​

​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ បាន​ឲ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​បឹង​ត្របែក​ មក​យាម​នៅ​ការ​ដ្ធា​ន​សំណង់​ដូច​សព្វដង​ ខណៈ​ជិះ​តាម​ផ្លូវលំ​ខ្នង​ប្រឡាយ​ខាងជើង​ខ្លោងទ្វារវត្ត​កំពែង​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ក៏​មាន​ក្រុម​ចោរ​២​នាក់​ចេញ​មក​ប្រដាប់​ដោយ​ដាវ​២​ដើម​មក​ស្ទាក់​ ហើយ​គាត់​បាន​ជិះ​ម៉ូតូ​ផុត​ពី​ចោរ​២​នាក់​នោះ​បាន​បន្តិច​ ក៏​មាន​ចោរ​២​នាក់​ទៀត​ ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​បាញ់​មក​លើ​ជន​រង​គ្រោះ​១​គ្រាប់​ តែ​មិន​ត្រូវ​នោះ​ឡើយ​ ហើយ​ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​ រួច​បាន​ដក​កាំភ្លើង​ពី​ច​ង្កិះ​ម៉ាក​ ប៉េអា​ម៉ា​ប់​ បាញ់​តទៅ​លើ​ក្រុម​ចោរ​អស់​៥​គ្រាប់​ ហើយ​ភ្លាម​នោះ​ចោរ​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​គ្នា​គេ​ម្នាក់​ទៀត​បាត់​ទៅ​ ហើយ​ជន​រង​គ្រោះ​បាញ់​ដេញ​លើ​ទៅ​ចោរ​២​នាក់​ដែល​មាន​កាំភ្លើងរ​ត់ទៅ​ឆ្លង​ប្រឡាយ​ទឹក​បាត់​ប្រ​មោ​ល​។​

​ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​ប្រជា​ការពារ​ភូមិ​មក​ដល់​កន្លែង​កើតហេតុ​ បាន​ជូន​ជន​រង​គ្រោះ​ទៅ​ការ​រ​ដ្ធា​ន​សំណង់​ដែល​គាត់​យាម​ ហើយ​បាន​យក​ម៉ូតូ​ពី​ក្នុង​ការ​រ​ដ្ធា​ន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ ក្រោយមក​ក៏​មាន​ទាំង​កម្លាំង​ប៉ូ​លី​ស​និង​កម្លាំង​អាវុធហត្ថ​ ចេញ​មក​អន្តរាគមន៍​ សួរ​កំណត់​មុខសញ្ញា​នៅ​កន្លែង​កើតហេតុ​ និង​បាន​យក​លេខ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ ទូរស័ព្ទ​ ដើម្បី​ហៅ​អោយមក​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​ចោម​ចៅ​ ៕​

image1 (1)

image4

image3

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print