កីឡាករផល សោភណ្ឌ័ចេញទៅប្រកួតនៅប្រទេសចិន(THE LEGEND EMEI )

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ផល សោភ័ណ្ឌ របស់ក្លិប តាឡីដំរីមានប្ញទ្ធិបានចេញដំណើរ ទៅចូលរួមប្រកួតនៅ ប្រទេសចិនក្នុងកម្មវិធី (THE LEGEND EMEI ) ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដណ្តើមពាន់រង្វាន់ប្រចាំនៅប្រទេសចិនដ៏ធំមួយ កាលពីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៦កន្លងទៅ។
ប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្លិបតាឡីដំរីមានប្ញទ្ធិ បានឲ្យដឹងថា ផល សោ ភ័ណ្ឌមានប្រភេទទម្ងន់៦៣គីឡូក្រាមខណៈដៃគូរបស់គេមានទម្ងន់៦៥គីឡូក្រាម ប៉ុន្តែនូវមិនទាន់ប្រាកដ ថាអ្នកប្រដាល់រូបនោះឈ្មោះអ្វី មកពីប្រទេសណាឡើយ។ 

ប្រពភខាងលើបានឲ្យដឹងទៀតថា ផល សោភ័ណ្ឌ ចេញដំណើរទៅប្រកួតក្នុងប្រទេសចិនលើកនេះ គេបានហ្វឹកហាត់ត្រៀមគ្រប់គ្រាន់ ប៉ុន្តែការប្រកួតនេះមិនតម្រូវឲ្យកីឡាករម្នាក់ណាប្រើកែងវាយឡើយ ចំណែកឯស្នៀតជង្គង់គឺប្រើបានតែម្តង អាជ្ញាកណ្ដាលត្រូវចាបបំបែកភ្លាម កម្មវិធីការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ។ 

បើទោះបីកីឡាករ ផល សោភ័ណ្ឌបានចេញដំណើរទៅដល់ប្រទេសចិនហើយក្តី តែឈ្មោះកម្មវិធីពិតប្រាកដ នៅមិនទាន់ដឹងច្បាស់នោះទេ រីឯគូប្រកួតក៏មិនបានស្គាល់ឈ្មោះនិងប្រវត្តិរូបសង្ខេបខ្លះៗនោះដែរ។ តែផល សោភ័ណ្ឌហាក់មានជំនឿនចិត្តក្នុងកាប្រកួត ខុសប្លែកពីប្រកួតក្នុងកម្មវិធី Thia Fight នៅប្រទេសថៃកន្លងទៅ។

កីឡាករផល សោភ័ណ្ឌ អាចមានបានឱកាសចេញទៅប្រកួតកម្មវិធីនេះក្នុងជុំទី២បានប្រសិនបើវាយឈ្នះគូប្រកួតរបស់ខ្លួនចុងខែមករានេះគឺនៅក្នុងខែមីនាម្តងទៀត។មុនចេញដំណើរ កីឡាករ ផល សោភ័ណ្ឌបានទៅសុំពរជ័យជំរាបលា លោកញ៉ូវ ម៉ាក់ ដែលជាគ្រូបង្វឹក ក្លិបប្រដាល់តាឡីដំរីមានប្ញទ្ឋិ ។

ទន្ទឹមនិងនោះដែរ លោក វើក សាមឿនចៅសង្កាត់ដង្កោ ក៏បានជួយឧបត្ថម្ភលើកទឹកចិត្តផល សោភ័ណ្ឌ នៅថវិកាចំនួន ៧០ដុល្លារ សម្រាប់ធ្វើដំណើរផងដែរ៕ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print