សម្តេចតេជោ ហ៊ុន សែន ៖ កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា៖ « កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ»។ សម្តេចបន្តថា៖
ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។

សម្តេចតេជោបញ្ជាក់ថា៖ ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។​

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងខិតខំរិះរកគ្រប់មធ្យោបាយដេីម្បីអោយចរន្តសេដ្ឋកិច្ចជាតិដំណេីរការប្រក្រតីនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print