រដ្ឋមន្ត្រីការបរទេសប្រទេសប៉ាគីស្ថាន ធ្វើតេស្តមានវិជ្ជមាន COVID-19

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា លោក Shah Mahmood Qureshi រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសប៉ាគីស្ថាន ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ខណៈដែលគាត់ធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាន នៃជំងឺ COVID-19នោះ

សារព័ត៌មាន CGTN បន្ថែមទៀតថា រដ្ឋមន្ត្រីការបរទេសរូបនេះ បានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនង Twitter របស់លោកថា «ខ្ញុំនឹងបន្តបំពេញតួនាទីរបស់ខ្ញុំពីផ្ទះ»

បើគិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ, ប្រទេសប៉ាគីស្ថាន មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន២១៧,៨០០ករណីជាមួយនឹង១០៤,៧០០ករណី បានជាសះស្បើយ និង៤,៤៧០ករណីបានស្លាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print