ម្សិលមុិញ ស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនមេត្តា ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ! អាព្យាស្រ័យយោគយល់គ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍..! ស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ។
សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៧នាក់។

របាយការណ៍ដដែលបញ្ជាក់ថា ៖ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន និងមិនគោរពសិទ្ធិ។
ដើម្បីការពារ ស្រឡាញ់ អាយុជីវិតអ្នក អ្នកដទៃ កុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ខណៈឃាតក លាក់មុខតាមដងផ្លូវបានឆក់ជីវិតលឿនបំផុត បើអ្នកបើកបរមិនបានគោរពច្បាប់ មិនគោរពសិទ្ធ បើកប្រជែងគ្នា បើកបរលើសល្បឿនកំណត់នេះជាដើម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print