ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលជាប់គាំងនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសមិនបានមកប្រទេសកម្ពុជា ដោយសារបញ្ហាកូវីដ១៩ មួយរយៈនោះ ត្រូវបានស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សម្របសម្រួលបានមកប្រទេសកម្ពុជាវិញហើយ។
យោងតាមគណនីហ្វេសប៊ុកkhan somanita បានបញ្ជាក់ថា៖ថ្ងៃនេះ សប្បាយចិត្ត នឹងកក់ក្តៅដែលបាន លេាកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងឡុងន៏ នឹង លោកអគ្គកុងសុល ឃុន សុវណ្ណនេត្រ មកសួរសុខទុក្ខ នឹងជូនដំណេីរដល់ សណ្ឋាគារនឹង ព្រលានយន្តហោះLondon Heathrow Airport.។
ពួកគេក៏សូមអរគុណ លេាកស្រី នឹងលោក ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាមួយយេីងខ្ញុំ រយះពេល ៤ម៉េាង គិតគូពីកូនក្មួយជាប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
...
ដោយ៖ សិលា