ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៦-១០ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
-ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ https://bit.ly/30zUt84 ៕
...
ដោយ៖ សិលា