ដាច់​ខ្សែរ៉​តកន្ត្រក​យោង​​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​មួយកន្លែង​បណ្តាលឲ្យបុរសជាតិចិនម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ពេល​​បញ្ជូន​ទៅសង្គ្រោះ​​ដល់​មន្ទីរពេទ្យ​ ​បន្ទាប់​ពី​​ជនរងគ្រោះ​​ជិះ​កន្ត្រក​យោង​​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​មួយកន្លែង​ដែល​មានកំ​ព​ស់​យ៉ាង​ខ្ពស់​ ហើយ​ក៏​​បាន​ដាច់​ខ្សែរ៉​ត​ពី​ជាន់​ទី​៣​ធ្លាក់​មក​ដល់​ដី​។
​ហេតុការណ៍​​នេះ​​បាន​កើតឡើង​កាលពី​ម៉ោង៧​​ព្រឹក​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​អគារ​ខុន​ដូរមួយ​កន្លែង ​មាន​ទីតាំង​ដី​ឡូ​តិ៍​លេខ​២២៤ (​ក្បែរ​ប៉ុស្តិ៍​នគរ​បាល​បឹង​រាំង​) ផ្លូវ​លេខ​១៨០ ក្រុម​៣៣ ភូមិ​៨ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

​ប្រប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល​បាន​​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ Tian Yunhai អាយុ​​៥៧​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរកើតហេតុ​​។​

​តាម​ប្រភពដដែល​បានបន្ត​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ឡើង​ជិះ​លើ​កន្ត្រក​យោង​​ធ្វើ​ការ​នៅ​ពី​ចំហៀង​​នៃ​ការដ្ឋាន​សំណង់​អគារ​នៅ​ជាន់​ទី​៣​សុខ​ៗ ​ស្រាប់តែ​ដាច់​ខ្សែរ​រ៉​ត​ធ្លាក់​មក​ដល់​ដី​ បណ្តាល​អោយ​​ជនរងគ្រោះ​រង​របួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់ពី​កើតហេតុ​ភ្លាម​ៗ​ ខាង​ការដ្ឋាន​​បាន​ដឹកជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​​បន្ទាន់ដែរ ​ប៉ុន្តែ​ជា​​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ត្រូវ​​បាន​ក្រុម​គ្រូពេទ្យ​​ប្រាប់​​ថា ជជនរងជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់​ទៅ​ហើយ​ ​ទើប​អ្នកបកប្រែ​ភាសា​ចិន​ខាង​ការដ្ឋាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ឱ្យ​ពី​រឿង​នេះ​។

តាម​ប្រភពដដែល​បានបន្ត​​ថា ​ក្រោយ​ពី​ទទួល​បាន​នូវសេចក្តី​​រាយការណ៍​​នោះភ្លាម​ កម្លាំង​មាន​ស​មត្ថ​កិ​ច្ច​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ប​បច្ចេក​​ទេស​វិទ្យាសាស្ត្រ កា​រិ​យា​ល័យ​​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ការិយាល័យ​ស៊ើបអង្កេត​និង អនុវត្ត​និ​តិ​វិធី​ក្រុង និង​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​ចុះ​មក​​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​កោសល​វិ​ច្ច័​យ​លើ​សព​របស់​ជន​រង​គ្រោះ​ផង​ដែរ​។
ក្រោយ​ពី​កម្លាំង​នៃ​គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​​ត្រួតពិនិត្យ​ក្នុង​ការដ្ឋាន​សំណង់​នៃ​អគារ​ខុន​ដូរ​ដែល​ជា​កន្លែង​កើតហេតុ​​រួចមក បានរក​ឃើញ​ថា ​ពិតជា​មាន​ករណី​ដាច់​ខ្សែរ​រ៉​ត​កន្ត្រក​យោង​ពិតប្រាកដ​មែន​បណ្តាល​អោយ​បុរស​កម្មករជា​កម្មករ​​សំណង់​ម្នាក់​​​រង​​របួសផ្នែកក្បាលយ៉ាង​ធ្ងន់ធ្ងរ​ ទើបស្លាប់នៅពេលក្រោយ​។​

បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ច​​បញ្ជូន​បន្ត​យក​ទៅ​តម្កល់​ទុក​នៅវត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ឯ​​ប្រទេស​កំណើត​វិញ​ ៕​

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print