តារាសម្ដែងថៃ!នាង Chompoo នាំកូនៗនិងស្វាមី ទៅធ្វើបុណ្យនៅវត្ត បង្ហាញរូបភាពភាពផ្អែមល្ហែមធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា

ចែករំលែក៖

ប្រទេសថៃ៖ Chompoo Araya ដែលគេស្គាល់គ្រប់គ្នាថាជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ត្រូវបានមហាជនជាច្រើនដឹងថា តារារូបនេះចូលចិត្តប្រើប្រាស់សម្ភារម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ មិនតែប៉ុណ្ណោះនាងមានស្វាមី ថែមទាំងមានកូភ្លោះប្រុសពីរនាក់ទៀតផង។

ជាក់ស្តែង បន្ទាប់ពីមានកូនភ្លោះរួចមក នាងChompoo កាន់តែទទួលបានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើង។ ជាពិសេស នាងពិតជាសំណាង ដែលមានកូប្រុសមានមុខមាត់គួរឲ្យក្នាញ់ ហើយថែមទាំងមានស្វាមីចេះយល់ចិត្ត ថ្នាក់ថ្នមនាងស្ទើរតែគ្រប់ពេល។ បើទោះបី មួយរយៈចុងក្រោយនេះ នាងមិនសូវបង្ហាញរូបភាពភាបផ្អែមល្ហែមជាមួយស្វាមី ដូចស្វាមីភរិយាគូដទៃក៏ពិតមែន តែពេលបង្ហាញរូបភាពគ្រួសារម្ដងៗ ធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ នាងChompoo បាននាំកូនៗជាមួយស្វាមី ទៅធ្វើបុណ្យនៅវត្តយ៉ាងជ្រះថ្លា។ ហើយអ្វីដែលយើងសង្កេតឃើញក្នុងរូបភាព ដែលតារាស្រីរូបនេះ បានបង្ហោះលើបណ្ដាញសង្គម ឃើញថានាងពិតជាមានក្ដីសុខពេញទំហឹង ពេលបានទៅធ្វើបុណ្យជុំគ្រួសារបែបនេះ។ ដោយរូបនាង បានស្លៀកសម្លៀកបំពាក់យ៉ាងរម្យទម្យ សុភាពរាបសា លាយឡំជាមួយស្តាយ៍បែបហ្វេសស៊ិន មើលទៅជាពិតជាស្រស់ស្អាតខ្លាំងមែនទែន ៕ដោយ៖ស តារា

សូមទស្សនារូបភាពខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print