ចែករំលែកព័ត៍មាន៖ វាជាការពិតណាស់ ដែលមនុស្សគ្រប់គ្នាតែងតែធ្វើទង្វើខុសច្បាប់ ដែលគ្រប់គ្នាតែងធ្វើរាល់ថ្ងៃ ដោយមិនដឹងខ្លួន ។ ហើយទង្វើមួយចំនួនដែលយើងមិនដឹងអំពីច្បាប់នោះទេ វាអាចត្រូវជាប់ខ្នោះដោយសារទង្វើរបស់ខ្លួនឡើយ។ នេះបើតាមវិបសាយ Bright Side ដែលបានចេញផ្សាយថ្មីៗនេះ ។
វិបសាយ Bright Side បានបញ្ជាក់ថា ទង្វើខុសច្បាប់ចំនួន ៧ នោះមានដូចខាងក្រោម ៖
១. ដោនឡូដរបស់ Free ពីអ៊ីនធឺណិត៖ ប្រសិនបើអ្នកបានដោនឡូដខ្សែភាពយន្ត ឬ អ្វីមួយពីអ៊ីនធឺណិត អ្នកបានល្មើសច្បាប់ហើយ។ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះអ្នកមិនអាចទស្សនាភាពយន្តដោយមិនបង់លុយឲ្យម្ចាស់ភាពយន្តបាននោះទេ។
២. ប្រើ Wi-Fi អ្នកដទៃ៖ ការប្រើប្រាស់ Wi-Fi អ្នកដទៃនៅតាមទីសាធារណ (ករណីដែលសាមីខ្លួនមិនបានដាក់លេខសម្ងាត់) ជាអំពើខុសច្បាប់ ព្រោះមានន័យថាម្ចាស់ Wi-Fi បានទិញសេវាកម្មនេះ ហើយអ្នកបែរជាប្រើដោយមិនបានបង់លុយ។
៣. លក់ឥវ៉ាន់តាមអនឡាញដោយមិនបានប្រកាសចំណូល
មនុស្សមួយចំនួនច្បាស់ជាធ្លាប់លក់ឥវ៉ាន់តាមអនឡាញ ប៉ុន្តែមានមិនច្រើននាក់ទេដែលធ្លាប់ប្រកាសពន្ធដល់ភ្នាក់ងារពន្ធដារនោះ។
៤. ប្រើឈ្មោះក្លែងក្លាយលើអ៊ីនធឺណិត៖ មនុស្សជាច្រើនមានទម្លាប់ប្រើឈ្មោះក្លែងក្លាយលើអ៊ីនធឺណិត ជាទង្វើដែលផ្ទុយនឹងច្បាប់ទាំងស្រុង។ ប្រើប្រាស់ឈ្មោះក្លែងក្លាយអាចនាំឲ្យអ្នកត្រូវសម្រាន្តក្នុងគុកបាន។
៥. ចុចទូរសព្ទពេលកំពុងបើកបរ៖ ជាទង្វើដែលខុសច្បាប់ប្រសិនបើអ្នកចុចទូរសព្ទពេលកំពុងបើកបរ ដោយសារវាបង្កជាគ្រោះថ្នាក់ជាច្រើនករណី។ ទោះបីជាអ្នកមានបទពិសោធន៍បើកបររាប់ឆ្នាំក៏មិនគួរធ្វើរឿងនេះដែរ។
៦. ចែករំលែកលេខកូដ៖ មនុស្សមួយចំនួនតែងចែករំលែកលេខសម្ងាត់នៃសេវាកម្មមួយដែលគិតថ្លៃប្រចាំខែ ជាមួយមិត្តភ័ក្ដិ ឬគ្រួសារ។ វាជាទង្វើល្មើសច្បាប់ដែលមនុស្សមិនអាចឈប់ប្រព្រឹត្តបាន។
៧. ប្រើបណ្ដាញសង្គមទាំងមិនទាន់គ្រប់អាយុ៖ ជាទូទៅប្រសិនបើអ្នកមានអាយុក្រោម ១៣ ឆ្នាំមិនអាចប្រើប្រាស់បណ្ដាញសង្គមបានឡើយ។
ដោយឡែកមានបណ្ដាញសង្គមខ្លះតម្រូវឲ្យមានអាយុច្រើនជាងនេះ ដូចជា៖ WhatsApp តម្រូវឲ្យមានអាយុ ១៦ ឆ្នាំទើបប្រើបានដោយស្របច្បាប់៕
ដោយ៖ស តារា